លោក គាត ហ៊ុល ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងប៉ោយប៉ែត ដឹកនាំ ក្រុមការងារ រៀបចំ មណ្ឌលព្យាបាល តាឡាក់ ដើម្បីទទួល ក្រុមអ្នក បន្សាបសារធាតុញៀន ដែល វិជ្ជមានកូវីដ១៩ ចំនួន២០០ នាក់ !!!!!
ខេត្តបន្ទាយមានជ័យ៖នៅរសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ នេះ លោក គាត ហ៊ុល ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង និងជា អភិបាលនៃគណៈអភិបាលក្រុង ប៉ោយប៉ែត បានដឹកនាំក្រុមការងារ និងមានការអញ្ជើញ ចូលរួម សម្របសម្រួលពី លោក វសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយបែ៉ត លោក វសេនីយ៍ឯក សូចាន់ណារី មេបញ្ជារនគរបាលការពារព្រំដែនគោក៩១១ លោក វរសេនីយ៍ត្រី នួន នីណារ៉ូ បញ្ជាការ កងរាជអាវុធហត្ថមូលដ្ឋាន ក្រុងប៉ោយប៉ែតបានដឹកនាំ កងកម្លាំង សមត្ថកិច្ច ប្រដាប់អាវុធ នាំយក ក្រុមអ្នកបន្សាបសារធាតុញៀន នៅមណ្ឌលកែប្រែភ្នំបាក់ ដែលវិជ្ជមាន ជំងឺកូវីដ១៩ ចំនួន ២០០នាក់ មក សម្រាកព្យាបាល នៅមណ្ឌលតាឡាក់ ។
នៅក្នុងឱកាសនោះដើម្បីធានានូវសុវត្ថិភាពបង្ការ ក្រុមអ្នកបន្សាបសារធាតុញៀន មានចេតនា មិនល្អ ខ្លាចគេចវេស ពីកន្លែងព្យាបាល លោក គាត ហ៊ុល ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងប៉ោយប៉ែត បាន ចុះសិក្សា ទីតាំងភូមិសាស្ត្រ ជុំវិញ ទីតាំងព្យាបាល និងដាក់ កងកម្លាំង សមត្ថកិច្ច ចម្រុះ នៅតាមគោលដៅ ដើម្បី យាម ល្បាត ២៤ម៉ោង លើ២៤ម៉ោង ផងដែរ ។
#ដោយលោកកុសល០៤!!!!!
No comments