សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

សមត្ថកិច្ចជំនាញប៉ុស្តិ៍ព្រែកថ្មីឃាត់ខ្លួនបុរសពីរនាក់ធ្វើសកម្មភាពលួច (ដែកទីបជ្រុងកែច្នៃធ្វើគ្រែ)!!!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ភ្នំពេញ៖សមត្ថកិច្ចជំនាញប៉ុស្តិ៍ព្រែកថ្មីឃាត់ខ្លួនបុរសពីរនាក់ធ្វើសកម្មភាពលួច (ដែកទីបជ្រុងកែច្នៃធ្វើគ្រែ) នៅចំណុចវត្តគល់ទទឹង ផ្លូវ បេតុង ភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារ អំពៅ នៅថ្ងៃទី ១៨ ខែ សីហា ឆ្នាំ២០២០ ម៉ោង០២និង៣០នាទី។

បើតាមការអោយដឹងពីដើមបណ្តឹងឈ្មោះ ចេ ចន្ថា ភេទ ប្រុស អាយុ ៤៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ ស្នាក់នៅភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ។

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ០២នាក់ ៖ 

១-ឈ្មោះ ខូយ សុវណ្ណ ភេទ ប្រុស អាយុ ៣៩ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ។

២-ឈ្មោះ ធន់ សីហា ភេទ ប្រុស អាយុ ១៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ។

ទាំង០២នាក់ ស្នាក់នៅភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ។

ហេតុការណ៍ ៖ មុនពេលកើតហេតុគណៈកម្មាការវត្តគល់ទទឹងបានទិញដែកទីបជ្រុងជាច្រើនដើមមកកែច្នៃធ្វើគ្រែសម្រាប់ ប្រើប្រាស់ក្នុងវត្ត (ចំណុចកើតហេតុ)។ លុះដល់ថ្ងៃទី ១៨-០៨-២០២១ ម៉ោង០២និង៣០នាទី ស្រាប់តែមានជនសង្ស័យ ០៤នាក់ ឈ្មោះ ខូយ សុវណ្ណ, ឈ្មោះ ធន់ សីហា, ឈ្មោះ ហ៊ុយ អៀក និងឈ្មោះ ឃិន វីត ជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ គ្មានផ្លាកលេខ មានសណ្តោងរ៉ឺម៉ក់ចូលក្នុងបរិវេណវត្តនាំគ្នាលួចដែកទីបកែច្នៃធ្វើគ្រែចំនួន២ផ្ទាំង ដាក់លើរ៉ឺម៉ក់ជិះ ចេញបានបន្តិច ក៏ត្រូវបានដើមបណ្តឹង និងកូនសិស្សក្នុងវត្តឃើញនាំគ្នាឃាត់ខ្លួនជនសង្ស័យឈ្មោះ ខូយ សុវណ្ណ និងឈ្មោះ ធន់ សីហា ដកហូតវត្ថុតាងដែកទីបជ្រុងចំនួន ០២ផ្ទាំង (ជារបស់វត្ត) និងម៉ូតូ ០១គ្រឿងម៉ាកខាងលើជិះធ្វើសកម្មភាពបញ្ជូន មកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅចាត់ការតាមច្បាប់។ ចំណែកឈ្មោះ ហ៊ុយ អៀក និងឈ្មោះ ឃិន វីត រត់គេចខ្លួនបាត់។កន្លងមកវត្តគល់ទទឹងធ្លាប់បាត់ដែកទីបជ្រុងជាច្រើនដើមមកហើយ។

#ដោយតាខ្មៅ!!!!!



No comments