សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

លោក ឃឹម សុផាន់រ៉ា អធិការស្រុកគង់ពិសី មានសមត្ថភាពចុះបង្រ្កាបល្បែងស៊ីសងដុះស្លែ «មាន់ជល់ ហាយឡាយ » ២ទីតាំងភូមិដូងនិងភូមិថ្មីក្នុងឃុំស្តុកដែរឺទេ!!!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍
ភ្នំពេញ៖ចេញផ្សាយនៅថ្ងៃទី១៩.០៨.២០២១ ទីតាំងល្បែងស៊ីសងស្លែ «មាន់ជល់ ហាយឡាយ » ប្រភេទកាស៊ីណូអនឡាញ មាន២កន្លែងស្ថិតនៅក្នុងឃុំស្តុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ កំពុងតែបើកដំណើរការយ៉ាងរលូន ខណៈអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មិនឃើញចុះបង្ក្រាប។

ប្រជាពលរដ្ឋបានប្រាប់អ្នកអ្នកសារព័ត៌មានយើងអោយដឹងថាទីតាំងប្រមូលផ្តុំគ្នាលេងល្បែងស៊ីសងជល់មាន់តាមប្រព័ន្ធ អនឡាញមាន២ទីតាំងក្នុងភូមិថ្មីក្រោយការ៉ាស់សាំង(តេលា)មួយកន្លែងនិងភូមិដូងជាប់ខ្លោងទ្វាវត្តធម្មមង្គលមួយកន្លែងទៀត បែរជាលោក នី អាយុទ្ធ មេប៉ុស្តិ៍ស្តុកគ្មានសមត្ថភាពចុះបង្ក្រាបទីតាំង២កន្លែងនេះបាន???

ពោលគឺ៖នៅតែបណ្តែតបណ្ដាលឱ្យតាំងទីតាំង២កន្លែងនេះបានបើកលេងដំណើរការយ៉ាងរលូនទៅវិញហើយ ពេលប្រជាពលរដ្ឋរាយការណ៍ជូនលោកមេប៉ុស្តិ៍បែរជាលោកមេប៉ុស្តិ៍ថាជាប់រវល់រឺជាឡេះរឺទុកបណ្តែតបណ្ដោយអោយទីតាំងល្បែងស៊ីសង២កន្លែងនេះប្រមូលផ្ដុំគ្នាលេងយ៉ាងគឃ្លើនមិនខ្លាចញញើតនឹងការរីករាលដាលជំងឺកូវីដ១៩ដែលក្រសួង សុខា ភិបាល កំពុងតែទប់ស្កាត់។

ទីតាំងទី១ស្ថិតក្នុងភូមិដូងជាប់ខ្លោងទ្វាវត្តធម្មមង្គល៖

ទីតាំងទី២ក្រោយការ៉ាស់សាំងតេលាស្ថិតក្នុងភូមិថ្មី៖

ប្រជាពលរដ្ឋបានបន្តអោយដឹងថាទីតាំង២កន្លែងនេះសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលស្តុកបានធ្វើកិច្ចសន្យារួចមកហើយពេលកន្លងមកហេតុអ្វីទីតាំងទាំងពីរនេះហ៊ានបើកដំណើរការបន្តទៀត ហើយ ក្រុមអ្នកញៀនល្បែងទាំងនោះកំពុងតែប្រមូលផ្ដុំគ្នាលេងល្បែងស៊ីសងខុសច្បាប់មិនខ្លាចញញើតនឹងការរីករាលដាលពីជំងឺកូវីដ19 ជួបជុំប្រមូលផ្តុំគ្នាមិនគោរពនិងអនុវត្តតាមក្រសួងសុខាភិបាល៣កុំ៣ ការពារ។

ប្រជាពលរដ្ឋបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងពីសុខទុក្ខរបស់គាត់ពេលរាយការណ៍ ខណៈដែលអ្នកញៀនល្បែងជាច្រើន កំពុងតែប្រមូលផ្ដុំគ្នាលេងយ៉ាងកក្រើកក្រែងញញើតពីសមត្ថកិច្ចមូលដ្ឋាន។

ប្រជាពលរដ្ឋសង្ឃឹមថា លោក ឃឹម សុផាន់រ៉ា អធិការស្រុកគង់ពិសី អាចមានសមត្ថភាព ចុះបង្ក្រាបល្បែងស៊ីសងដុះស្លែមាន២ទីតាំងនេះបានជាក់ជាមិនខាន!!!ចៀសវាងការរិះគន់ពីមហាជនក៏ដូចជាប្រជាពលរដ្ឋថាអសមត្ថភាពនិងការបង្រ្កាបល្បែងស៊ីសងខាងលើ៕

ជុំវិញការចុះផ្សាយល្បែងស៊ីសងលើអង្គភាព(រស្មីក្រុងតាខ្មៅ)រង់ចាំការបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធរាប់ម៉ោងធ្វើការ។

ការិយានិពន្ធ☎️0967117744/017279124☎️

No comments