ប្រជាពលរដ្ឋកំពុងចាំមើលលោក ភី ឆុន អធិការស្រុកសំរោង ហ៊ានចុះបង្រ្កាបល្បែងស៊ីសងដុះស្លែ «មាន់ជល់ ហាយឡាយ » និងអាប៉ោងរបស់លោក លី នៅជាប់ផ្សារប៉ាង្កសីភូមិស្វាយទងដែរទេ!!!!!
ប្រជាពលរដ្ឋបានរាយការណ៍ប្រាប់អ្នកសារព័ត៌មានយើងអោយដឹងថាមានទីតាំងមួយកន្លែងកំពុងប្រមូលផ្តុំគ្នាលេងល្បែងស៊ីសងជល់មាន់តាមប្រព័ន្ធ អនឡាញ និង អាបោ៉ង ទាំងថ្ងៃទាំងយប់ ដែលមានម្ចាស់ឈ្មោះ លី ទីតាំងមួយកន្លែងនៅជាប់បណ្តោយផ្លូវជាតិលេខ៣ ម្ដុំផ្សាប៉ាង្កសីកំពុងប្រមូលផ្ដុំគ្នារាល់ថ្ងៃលេងយ៉ាងគគ្រឹកគគ្រេងបែរជាមិនរំខានដល់សមត្ថកិច្ចប៉ុស្តិ៍ខ្វាវទៅវិញប្រជាពលរដ្ឋកំពុងតែងើយឆ្ងល់តើមានអ្វីបិទបាំងភ្នែកអាជ្ញាធរមូលដ្ឋានឬក៏!!!!!
ប្រជាពលរដ្ឋបន្តថាទីតាំងល្បែងស៊ីសងជល់មាន់តាមអនឡាញនិងអាប៉ោងមួយកន្លែងនេះដុះស្លែយូណាស់ហើយហេតុអ្វីបានជាសមត្ថកិច្ចមូលដ្ឋានមិនធ្វើការចុះបង្ក្រាបនៅតែបណ្ដែតបណ្ដោយឲ្យទីតាំងមួយនេះនៅតែប្រមូលផ្ដុំគ្នាយ៉ាងគឃ្លើនមិនខ្លាចញញើតអាជ្ញាធរមានសមត្ថភាពបន្តិចសោះតើហេតុអ្វី???ហើយក្រុមអ្នកញៀនល្បែងទាំងនោះកំពុងតែប្រមូលផ្ដុំគ្នាលេងល្បែងស៊ីសងខុសច្បាប់មិនខ្លាចញញើតនឹងការរីករាលដាលពីជំងឺកូវីដ19 ជួបជុំប្រមូលផ្តុំគ្នាមិនគោរពនិងអនុវត្តតាមក្រសួងសុខាភិបាល៣កុំ៣ ការពារ។
ប្រជាពលរដ្ឋបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងពីសុខទុក្ខរបស់គាត់ពេលរាយការណ៍ ខណៈដែលអ្នកញៀនល្បែងជាច្រើន កំពុងតែប្រមូលផ្ដុំគ្នាលេងយ៉ាងកក្រើកក្រែងញញើតពីសមត្ថកិច្ចមូលដ្ឋាន។
ដើម្បីចូលរួមទប់ស្កាត់និងការរីករាលដាលពីជំងឺកូវីដ19 និងដើម្បីសុវត្ថិភាពជូនបងប្អូនប្រជាពរដ្ឋនៅក្នុងមូលដ្ឋានចាក់ជាក់ជាមិនខាន!!ចៀសវាងការរិះគន់ពីមហាជនក៏ដូចជាប្រជាពលរដ្ឋថាអសមត្ថភាពនិងការបង្រ្កាបល្បែងស៊ីសងខាងលើ៕
ជុំវិញការចុះផ្សាយល្បែងស៊ីសងលើអង្គភាព(រស្មីក្រុងតាខ្មៅ)រង់ចាំការបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធរាប់ម៉ោងធ្វើការ។
ការិយាល័យនិពន្ធ☎️0967117744/017279124☎️
No comments