លោក ភោគ លន ចៅសង្កាត់ប៉ោយប៉ែតចាត់តាំងលោក កែម សារិទ្ធជំនួយការ សង្កាត់ប៉ោយប៉ែតនាំយកសម្ភារ:គ្រឿងឧបភោគបរិភោគប្រគល់ជូនប្រជាពលរដ្ឋ មានជីវភាពខ្វះខាតនៅក្នុងមូលដ្ឋានសង្កាត់ប៉ោយប៉ែត!!!!!
......................................................................
ខេត្តបន្ទាយមានជ័យ៖នាព្រឹកថ្ងៃពុធ១០កើតខែស្រាពណ៍ឆ្នាំឆ្លូវ ត្រីសក័ពុទ្ធសករាជ២៥៦៥ត្រូវនិងថ្ងៃទី១៨ខែសីហាឆ្នាំ ២០២១នេះ»លោក ភោគ លន ចៅសង្កាត់ប៉ោយប៉ែតចាត់តាំង»លោក កែម សារិទ្ធជំនួយការ សង្កាត់ប៉ោយប៉ែត
បានយកអំណោយ របស់លោក ភោគ លនចៅសង្កាត់ប៉ោយប៉ែត មានការអញ្ជើញចូលរួមក្រុមការងារភូមិបងប្អូនប្រជាការពារសង្កាត់ប៉ោយប៉ែត ជូនដល់បងប្អូនប្រជាពលរដ្ឋ ជួបការលំបាកនិងមានជីវភាពខ្វះខាត មកពីរភូមិទំនប់ ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្នុង១ គ្រួសារ ទទួលបានដូចខាងក្រោម
១/.អង្ករ ២០ គីឡូក្រាម
២/.ត្រីខ ៦កំប៉ុង
៣/.ទឹកស៊ីអ៊ីវ១យួរ
៤/.មី ១កេស
៥/.ទឹកត្រី១ដប
សូមបញ្ជាក់ថា៖.លោក ភោគ លន ចៅសង្កាត់ប៉ោយប៉ែត តែងតែយកចិត្តទុកដាក់ដល់ពុកម៉ែបងប្អូនប្រជាពរដ្ឋ ជួប ការលំបាកនិងមានជីវភាពខ្វះខាត នឹងលោក តែងតែ ចាត់តាំងក្រុមការងារចុះដល់ផ្ទះសម្បែងប្រជាពលរដ្ឋដែល ជួបការលំបាកខ្វះខាតខ្លាំងជានិច្ច នៅក្នុងមូលដ្ឋានសង្កាត់ប៉ោយប៉ែត ៕
ក្នុងឱកាសនោះ៖លោក ភោគ លន ចៅសង្កាត់ប៉ោយប៉ែត ក៏អំពាវនាវ ដល់បងប្អូន ប្រជាពលរដ្ឋ ត្រូវ គោរពតាមតាមការណែនាំ ក្រសួងសុខាភិបាល រក្សាគម្លាត មិនអោយមានការជួបជុំប្រមូលផ្ដុំគ្នា និងផឹកស៊ី និងដើម្បីទប់ស្កាត់ ការរីករាលដាលនាំជំងឺ កូវិដ១៩ ជាពិសេស ជំងឺបំម្លែង ប្រភេទថ្មីដែលតា (Delta)សូមពុកម៉ែ បងប្អូនទាំងអស់រក្សានូវវិធានការ(៣កុំ ៣ការពារ) ផងដែរ៕
ដោយ៖លោកសៅកុសល០៤!!!!!
No comments