សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ទីតាំងល្បែងស៊ីសងដុះស្លែមួយកន្លែងក្នុងផ្សារសន្តិភាព ២តើលោក សាន ប៉ែត មេប៉ុស្តិ៍ចោមចៅ២មានសមត្ថភាពចុះបង្ក្រាបទេ!!!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍


....................................................................

ភ្នំពេញ៖ខណ្ឌពោធិ៍សែនជ័យចេញផ្សាយនៅថ្ងៃទី០៤.០៨.២០២១ ទីតាំងល្បែងស៊ីសងដុះស្លែ «មាន់ជល់ ហាយឡាយ » ប្រភេទកាស៊ីណូអនឡាញ មួយកន្លែងស្ថិតនៅក្នុងផ្សារសន្តិភាព២ សង្កាត់ចោមចៅ២ ខណ្ឌពេាធិសែនជ័យ កំពុងតែបើកដំណើរការយ៉ាងរលូន ខណៈអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មិនឃើញបង្ក្រាប។



លោក សាន ប៉ែត មេប៉ុស្តិ៍ចោមចៅ២ មានសមត្ថភាពចុះបង្ក្រាបទីតាំងមួយនេះបានដែរទេ ពេលប្រជាពលរដ្ឋរាយការណ៍ជូនលោកមេប៉ុស្តិ៍បែរជាលោកមេប៉ុស្តិ៍ថាជាប់រវល់រឺទុកបណ្តែតបណ្ដោយអោយទីតាំងល្បែងស៊ីសងមួយនេះប្រមូលផ្ដុំគ្នាលេងយ៉ាងគឃ្លើនមិនខ្លាចញញើតនឹងការរីករាលដាលជំងឺកូវីដ១៩ដែលក្រសួងសុខាភិបាលកំពុងតែទប់ស្កាត់។



ប្រជាពលរដ្ឋបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងពីសុខទុក្ខរបស់គាត់ពេលរាយការណ៍ ខណៈដែលអ្នកញៀនល្បែងជាច្រើន កំពុងតែប្រមូលផ្ដុំគ្នាលេងយ៉ាងកក្រើកក្រែងញញើតពីសមត្ថកិច្ចមូលដ្ឋាន។



ពាក់ព័ន្ធទីតាំងល្បែងស៊ីសងខាងលើប្រជាពលរដ្ឋសុំសំណូមពរដល់៖លោក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ មេត្តាចាត់វិធានការទប់ស្កាត់បទល្មើសល្បែងស៊ីសងខុសច្បាប់ខាងលើនេះផងទានចៀសវាងការរិះគន់ពីមហាជនក៏ដូចជាប្រជាពលរដ្ឋថាអសមត្ថភាពនិងការបង្រ្កាប់ល្បែងស៊ីសង៕


ជុំវិញការចុះផ្សាយល្បែងស៊ីសងលើអង្គភាព(រស្មីក្រុងតាខ្មៅ)រង់ចាំការបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធរាប់ម៉ោងធ្វើការ។


ការិយាល័យនិពន្ធ📱0967117744/017279124



No comments