សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

កម្លាំងជំនាញនៃស្នងការខេត្តកណ្តាល ចុះឡោមព័ន្ធហាងផឹកស៊ីយីហោ «គោលដៅចាស់» ដែលបំពានបំរាម!!!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍



កម្លាំងជំនាញនៃស្នងការខេត្តកណ្តាល ចុះឡោមព័ន្ធហាងផឹកស៊ីយីហោ «គោលដៅចាស់» ដែលបំពានបំរាម!!!!!

.......................................................................

ខេត្តកណ្តាល៖ នៅព្រលប់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ ក្រោមការដឹកនាំបញ្ជាពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល  ដឹកនាំដោយលោកវរសេនីយ៍ឯក ឡាក់ ម៉េងធី នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានដឹកនាំកម្លាំងចម្រុះនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងកម្លាំងនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ រួមទាំងមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន បានចេញប្រតិបត្តិការឡោមព័ន្ធទីតាំងហាងមួយកន្លែងដែលមានយីហោ «គោលដៅចាស់» ស្ថិតនៅក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ដែលបានលួចបើកលក់គ្រឿងស្រវឹង ល្មើសនឹងបម្រាមរបស់រដ្ឋបាលខេត្ត។



ចំណែកអ្នកដែលពាក់ព័ន្ធល្មើសវិធានការរដ្ឋបាល នៅក្នុងហាងខាងលើនេះ អាជ្ញាធរមិនអនុញ្ញាតឲ្យចេញពីក្នុងហាងនោះទេ គឺស្នើឲ្យខាងមន្ត្រីសុខាភិបាល ចុះពិនិត្យយកសំណាកធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ ម្តងម្នាក់ៗរួចទើបចាត់ការបន្តតាមនីតិវិធី ដើម្បីនាំខ្លួនមកធ្វើការសាកសួរ៕



សូមចូលរួមទប់ស្កាត់រាល់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ដោយប្រកាន់ខ្ជាប់នូវវិធានការ «៣កុំ និង ៣ការពារ»។













No comments