លោកឧត្តមសេនីយ៍ត្រី បោន ប៊ិនមេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ រួមដំណើរជាមួយលោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង ជានាយសេនាធិការយោធភូមិភាគទី៥ថ្នាក់ នាំយកថវិកាឧបត្ថម្ភ ជូនដល់ពលករកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន នៅស្រុកមង្គលបូរី!!!!!
ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃពុធ ទី០៤ ខែសីហា ឆ្នាំ២០២១នេះ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិនមេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ រួមដំណើរជាមួយលោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង ជានាយសេនាធិការយោធភូមិភាគទី៥ និងជាប្រធានគ្រប់គ្រងសន្តិសុខ និងសណ្តាប់ធ្នាប់គោលដៅចត្តាឡីស័កប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩ យោធភូមិភាគទី៥ និងលោកឧត្តមសេនីយ៍ត្រី តឹក ប៊ុនធឿន មេបញ្ជាការរងទិសទី១ខេត្តបន្ទាយមានជ័យ បានអញ្ជើញនាំយកថវិកាចំនួន៣លានរៀល ក្នុងនោះថវិកាលោកឧត្ដមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង និងជានាយសេនាធិការយោធភូមិភាគទី៥ ចំនួន១លានរៀល ថវិកាលោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បន្ទាយមានជ័យ ចំនួន ១លានរៀល និងថវិកាលោកឧត្តមសេនីយ៍ទោ សិទ្ធ ឡោះ ស្នងការ ស្នងការនគរបាលខេត្ត បន្ទាយមានជ័យ ចំនួន១ លាន រៀល ដើម្បីឧបត្ថម្ភដល់ពលករខ្មែរ២នាក់(ម្ដាយនិងកូន)ដែលបានចាញ់បោកមេខ្យល់នាំមកពីប្រទេសថៃឆ្លងមកកម្ពុជា ហើយត្រូវបានទម្លាក់ចោលនៅក្នុងចម្ការម៉ីន កាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១កន្លងមកនេះ នៅចំណុចប៉ុស្ដិ៍ប្រាសាទត្បែង ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។
នារីពលកររងគ្រោះឈ្មោះ ប៉ុក ណាលីន អាយុ២៦ឆ្នាំបានបញ្ជាក់ឱ្យដឹងថា ដោយមានការភ័យខ្លាចពេកព្រោះយប់ងងឹតខ្លាំងទើបខ្លួននិងកូនធ្វើដំណើរដោយមិនបានប្រុងប្រយ័ត្នទើបធ្វើឱ្យខ្លួនដើរធ្លាក់គ្រលុកបណ្ដាលឱ្យបាក់កជើងខាងស្ដាំតែម្ដង ។
ដោយឃើញសភាពការណ៍បែបនេះកម្លាំងចម្រុះដែលល្បាតតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដើម្បីបិទខ្ទប់ពលករចាកចេញពីប្រទេសថៃមកកម្ពុជាវិញបានរាយការណ៍ជូនថ្នាក់ដឹកនាំ បន្ទាប់មក៏មានការសហការជាមួយក្រុមគ្រូពេទ្យដើម្បីសង្រ្គោះបន្ទាន់ និងធ្វើទេស្តរហ័សដើម្បីរកមេរោគកូវីដ-១៩ផងដែរ ។
ក្រោយពីធ្វើទេស្តរហ័សរួចជាលទ្ធផលឃេីញថា ម្ដាយវិជ្ជមាន កូវីដ-១៩ ហើយត្រូវបានក្រុមគ្រូពេទ្យបង្អែកស្រុកថ្មពួកដឹកជញ្ជូនយកទៅសម្រាកព្យាបាលមុខរបួសផង និងព្យាលជម្ងឺ កូវីដ-១៩ផង នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី ។
ឆ្លៀតក្នុងឱកាសនោះដែរថ្នាក់ដឹកនាំបានអញ្ជើញចុះត្រួតពិនិត្យទីតាំងចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋលើកទី២ ដូសទី២ ចំនួន២ទីតាំងក្នុងស្រុកមង្គលបូរី រួចបន្តចុះត្រួតពិនិត្យអាគាររដ្ឋបាលមូលដ្ឋានកងរាជអាវុធហត្ថស្រុកមង្គលបូរីដែលកំពុងសាងសង់បានប្រហែល៧០%ផងដែរ ៕
#ដោយ៖រស្មីក្រុងតាខ្មៅ!!!!!
No comments