សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

បែកធ្លាយមេឈ្មូញ ដុះស្លែប្រចាំខេត្តព្រះវិហារឈ្មោះ បញ្ញា ប្រហែលជាមានខ្សែធំហើយ ឬ ក៏ជាឆ្នាំងបាយរបស់សមត្ដកិច្ច ទើបគ្រប់ស្ថាប័ន សមត្ថកិច្ចជំនាញតាមដងផ្លូវជាតិលេខ ៦២ មិនហ៊ានបង្ក្រាប!!!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍


ខេត្តព្រះវិហារ៖ ចេញផ្សាយនាថ្ងៃទី២៥ខែសីហាឆ្នាំ២០២១ បែកធ្លាយព័ត៌មានក្នុងស្រុកចុះផ្សាយមេឈ្មូញ ដុះស្លែប្រចាំខេត្តព្រះវិហារឈ្មោះ បញ្ញា ប្រហែលជាមានខ្សែធំហើយ ឬ ក៏ជាឆ្នាំងបាយរបស់សមត្ដកិច្ច  ទើបគ្រប់ស្ថាប័ន សមត្ថកិច្ចជំនាញតាមដងផ្លូវជាតិលេខ ៦២ មិនហ៊ានបង្ក្រាបប្រភពអោយដឹងថានៅវេលាម៉ោង ១ និង ៣០ នាទី យប់ថ្ងៃទី ២២  ខែសីហា ឆ្នាំ២០២១ ក្រុមសារព័ត៌មានយើងបានប្រទះឃើញរថយន្តសាំយ៉ុងកែច្នៃ ដឹកជញ្ជួនផលអនុផលព្រៃឈើ តាមបណ្តោយផ្លូវជាតិលេខ ៦២ ត្រង់ចំនុច ផ្សារទ្រីភាពស្ថិតក្នុងស្រុករវៀង ខេត្តព្រះវិហារ ឆ្ពោះទៅកាន់ខេត្តកំពង់ធំ ដោយរត់កាត់មុខស្នាក់ការសមត្ថកិច្ចជំនាញជាច្រើនដូចជា ស្ថាប័នជំនាញបរិស្ថាន ប៉ូលិស ប៉េអឹម និងស្ថាប័នរដ្ឋបាលព្រៃឈើ ជាហូរហែតាមដងផ្លូវ តែពុំឃើញមានសមត្ថកិច្ចជំនាញណាហ៊ានចេញមុខ មកបង្ក្រាបរថយន្តសាំយ៉ុងកែច្នៃដឹកឈើខុសច្បាប់ របស់លោក បញ្ញា និង អ្នកស្រី ណៃ គាន់ ឡើយ ទាំងនៅតាមដងផ្លូវពោរពេញទៅដោយសមត្ថកិច្ចជំនាញគ្រប់ប្រភេទជាពិសេសគឺ សមត្ថកិច្ចចម្រុះ បិទខ្ទប់ច្រកចេញចូលរវៀងខេត្តកំពង់ធំ និង ខេត្តព្រះវិហារ ។

ទោះបីជាមានការយាមកាមតឹងរឹង យ៉ាងណាក៏ដោយអ្នកសារព័ត៌មានយើង អង្កេតឃើញថា នៅតែឃើញមានសកម្មភាពដឹកឈើខុសច្បាប់ ឆ្លងកាត់បានដដែល  ព្រោះអ្វី ឬមួយក៏មន្ត្រីជំនាញទាំងនោះស៊ីប្រាក់ខែ ពីមេឈ្នួញបំផ្លាញព្រៃឈើ ឈ្មោះ បញ្ញា និង អ្នកស្រី ណៃ គាន់ហើយនិងបានឡើង អន្តរស័ក្កដោយសារ តែមេឈ្មួញឈើញីឈ្មោល ទាំងនោះទេដឹង ទើបមិនហ៊ានបង្ក្រាប ។

បើយោងតាមប្រភពដែលអ្នកសារព៏ត៌មានយើង ទទួលបាន ឈើទាំងនោះបានដឹកចេញពី ព្រៃឡង់ខេត្តព្រះវិហារ យកមកស្តុបទុក ក្នុង ភូមិ ស្រែវាល ភូមិពើក និងភូមិ ភ្ញាក់រលឹក ឃុំ ពុទ្រា ស្រុក ជ័យសែន ខេត្តព្រះវិហារ ហើយបន្តដឹកតាមផ្លូវជាតិលេខ៦២ ឆ្ពោះមកកាន់ ដេប៉ូ  អ្នកស្រី ខៀវ សុីណាន ដែលស្ថិតក្នុងភូមិ តាឡែក ឃុំ អណ្ដាស ស្រុក ប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។

ទើបដឹកបន្ត តាមរថយន្តកូរ៉េ របស់លោក ថា ឆ្ពោះមកកាន់ដេប៉ូរបស់ អ្នកស្រី ឡាយ គីមលីន អមដោយវិក័យបត្រ  ដេប៉ូអ្នកស្រី ខៀវ សុីណាន ដោយស្របច្បាប់ឬមិនស្របច្បាប់នោះ សារព័ត៌មានយើង មិនមានឯកសារបញ្ជាក់នោះទេ  ព្រោះក្នុងវិក្កយបត្រពុំមានដាក់លេខទូរសព្ទដើម្បីទំនាក់ទំនងសួររកព័ត៌មានបន្ថែម ។

ចំពោះរថយន្តដឹកឈើខាងលើ អ្នកសារព័ត៌មានយើង បានរាយការណ៍ជូនលោក ស្រេង ម៉េង ដែលជាប្រធានស្នាក់ការបរិស្ថានអូពោរ  តែលោកឆ្លើយថា លោកពុំមានកម្លាំងគ្រប់គ្រាន់ដើម្បីបង្កាបនោះទេដោយលោកបានឲ្យសារព័ត៌មានយើងទាក់ទងទៅប្រធានមន្ទីរបរិស្ថានខេត្ត ។


តែពេលក្រុមការងារសារព័ត៌មានយើងបានទាក់ទងតាមទូរស័ព្ទ ទៅ លោក ចាន់ សុងសុជាតិ  ដែលជាប្រធាន មន្ទីរបរិស្ថានខេត្តព្រះវិហារ ដោយគ្រាន់តែលឺ ថា ជាអ្នកសារព័ត៌មាន លោក ក៏ដាក់សំឡេងរំខាន ដោយមិនស្ដាប់អំពីការ រាយការណ៍របស់សារព័ត៌មានយើងឡើយ ។


តើលោក ចាន់ សុងសុជាតិ សាកសមនិងមុខងារជាប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ ដែលឬទេ!!បើលោកគ្មានសមត្ថភាព ក្នុងការអនុវត្តកព្វកិច្ច និង មិនបំពេញតាមតួនាទីជាមន្ត្រីអនុវត្តច្បាប់ផងនោះ !!! ឬមួយក៏លោកបានទទួលផលចំណេញពីក្រុមឈ្នួញឈើនោះហើយ បានជាលោកមិនបង្ក្រាប ។

បើលោកមានចេតនាធ្វើប្រហែលនិងកាតព្វកិច្ចរបស់ខ្លួនយ៉ាងដូច្នេះ ព្រៃឈើច្បាស់ជារលាយអស់ហើយ។

ប្រជាពលរដ្ឋដែលស្រឡាញ់ធនធានធម្មជាតិ ក៏ដូចជាបណ្ដាញសហគមន៍ព្រៃឡង់ បានសំណូមពរ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ  រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល់ និងរដ្ឋមន្ត្រីក្រសួងកសិកម្ម ឯកឧត្តម វេង សាខុន   សូមជួយពិនិត្យមើលមន្ត្រីក្រោមឱវាទផងចុះទៀត ។

ជុំវិញការចុះផ្សាយខាងលើអ្នកសារព័ត៌មានយើងរង់ចាំការបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធរាល់ម៉ោងធ្វើការ។


ការិយាល័យពន្ធ☎️0967117744/017279124☎️



No comments