សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

មហាជនជាច្រើនសុំសំណូមពរដល់ ក្រសួងស្ថាប័ន និងសមត្ថកិច្ចពាក់ព័ន្ធ មេត្តាចាត់វិធានការក្តៅ ចំពោះ ក្រុមហ៊ុនផ្តល់ប្រាក់កម្ចីតាមអនឡាញ ដែលគ្មានច្បាប់ទម្លាប់ និងបានជេរប្រមាថ គំរាមកំហែងដល់កូនបំណុល

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍


ភ្នំពេញ៖ ក្រុមហ៊ុនផ្តល់ប្រាក់កម្ចីតាមអនឡាញ NEW SENSE FINANCIAL ដែលជាក្រុមហ៊ុនងងឹតគ្មានច្បាប់ទម្លាប់ និងគ្មានការចុះបញ្ជីត្រឹមត្រូវ បានបង្កើតបក្សពួកជាច្រើន ដើម្បីខលទៅគំរាមកំហែង ជេរប្រមាថ ដល់កូនបំណុល ក្នុងគោលបំណងអាក្រក់។

តាមប្រភពព័ត៌មានពីជនរងគ្រោះបានប្រាប់សារព័ត៌មានឲ្យដឹងថា៖ ក្រុមហ៊ុនផ្តល់ប្រាក់កម្ចីតាមអនឡាញ (Online) NEW SENSE FINANCIAL ដែលមានលេខទូរស័ព្ទ និងលេខតេលេក្រាម telegram 092422711 បានខល និងផ្ញើរសារជាសំឡេង ដោយប្រើពាក្យ ជេរប្រមាថ គំរាមកំហែង ដល់ជនរងគ្រោះនិងក្រុមគ្រួសាររបស់ជនរងគ្រោះ ដែលជាអំពើល្មើសច្បាប់យ៉ាងធ្ងន់ធ្ងរ។

តាមការបំភ្លឺពីម្ចាស់លេខ 092422711 ដែលជាក្រុមហ៊ុនផ្តល់ប្រាក់កម្ចីតាមអនឡាញ (Online) NEW SENSE FINANCIAL បានប្រាប់ឲ្យដឹងថា៖ «ការជេរប្រមាថ គំរាមកំហែង ដល់កូនបំណុលបែបនេះគឺជាគោលការណ៍របស់ក្រុមហ៊ុន»!! ពោលគឺ៖ គំរាមកំហែង ជេរប្រមាថ គឺជាច្បាប់របស់ក្រុមហ៊ុនតម្រូវឲ្យធ្វើ។

ពាក់ព័ន្ធទៅនឹងករណីក្រុមហ៊ុនផ្តល់ប្រាក់កម្ចីតាមអនឡាញ NEW SENSE FINANCIAL ដែលជាក្រុមហ៊ុនងងឹតគ្មានច្បាប់ទម្លាប់ និងគ្មានការចុះបញ្ជីត្រឹមត្រូវ ដែលបានបង្កើតបក្សពួកជាច្រើន ដើម្បីខលទៅគំរាមកំហែង ជេរប្រមាថដល់កូនបំណុល មហាជន និងជនរងគ្រោះជាច្រើនសុំអំពាវនាវដល់ ក្រសួង ស្ថាប័ន និងសមត្ថកិច្ចពាក់ព័ន្ធ គ្រប់ជាន់ថ្នាក់ សូមមេត្តាចាត់វិធានការក្តៅ ចំពោះ ក្រុមហ៊ុនផ្តល់ប្រាក់កម្ចីតាមអនឡាញ ជាពិសេសស្វែងរកម្ចាស់លេខទូរស័ព្ទ 092422711 យកមកផ្តន្ទាទោសតាមច្បាប់!! និងសុំសូមសំណូមពរដល់ ឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឯកឧត្តមឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមមេត្តាស្រាវជ្រាវរកម្ចាស់អាជីវកម្មផ្តល់ប្រាក់កម្ចីតាមអនឡាញ ដែលគ្មានច្បាប់ទម្លាប់ និងជាក្រុមហ៊ុនងងឹត រួមនឹងបក្សពួកយកផ្តន្ទាទោសតាមច្បាប់៕

ជុំវិញករណីខាងលើអ្នកសារព័ត៌មានយើងនឹងរង់ចាំការបំភ្លឺពីម្ចាស់ក្រុមហ៊ុនរាល់ម៉ោងធ្វើការ។

ការិយាល័យពន្ធ☎️0967117744/017279124☎️

#ដោយតាខ្មៅ!!!!!



No comments