សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

បែកធ្លាយក្រុមហ៊ុនកម្ចីប្រាក់មានឈ្មោះ Tiger Loan ប្រើក្រុមងារគណនីហ្វេសប៊ុកឈ្មោះ (កម្ចីប្រាក់រហ័ស ទាន់ចិត្ត) ដែលបានអះអាងថាជាបុគ្គលិកបានដើរយករូបភាពគ្រួសារគេទៅបង្ហោះចែកចាយពេញបណ្តាញសង្គមហ្វេសប៊ុក ដើម្បីគំរាមកំហែងទារប្រាក់ពីជនរង់គ្រោះ!!!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ភ្នំពេញ:ផ្សាយចេញថ្ងៃទី២៥ខែសីហាឆ្នាំ២០២១គណនីហ្វេសប៊ុកឈ្មោះ (កម្ចីប្រាក់រហ័ស ទាន់ចិត្ត) ដែលបានអះអាងថាជាបុគ្គលិកក្រុមហ៊ុនកម្ចីប្រាក់ Tiger Loan បានដើរយករូបភាពគ្រួសារគេទៅបង្ហោះចែកចាយពេញបណ្តាញសង្គមហ្វេសប៊ុក ដើម្បីគំរាមកំហែងទារប្រាក់ពីជនរង់គ្រោះ សង្ស័យថាគ្មានអសញ្ញាប័ណ្ណ និងមិនមានការចុះបញ្ជីនៅក្រសួង.

តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបាន ប្រាប់សារព័ត៌មានឲ្យដឹងថា «គណនីហ្វេសប៊ុកឈ្មោះ (កម្ចីប្រាក់រហ័ស ទាន់ចិត្ត) ដែលបានអះអាងថាជាបុគ្គលិកក្រុមហ៊ុនកម្ចីប្រាក់ Tiger Loan បានដើរយករូបភាពគ្រួសាររបស់គាត់ទៅបង្ហោះចែកចាយពេញបណ្តាញសង្គមហ្វេសប៊ុក ដើម្បីគំរាមកំហែងទារប្រាក់ពីជនរងគ្រោះ» ដោយគណនីហ្វេសប៊ុកឈ្មោះ (កម្ចីប្រាក់រហ័ស ទាន់ចិត្ត) បានបង្ហោះរូបភាព និងសរសេរចោទប្រកាន់ទៅគ្រួសារជនរងគ្រោះថា៖ «សូមសសើរក្រុមគ្រួសារមួយនេះ១ពូជរួមគំនិតគ្នាបោកប្រាស់លុយគេទាំងអស់ មុខមាត់ស្អាតបាតណាស់តែមិនគួរណាចោរទាំងអស់ សូមសសើរដល់ក្រុមគ្រួសារគាត់»។

តាមការរៀបរាប់ពីជនរងគ្រោះបានត្អូញត្អែរប្រាប់សារព័ត៌មានថា៖ ខ្លួន និង ក្រុមគ្រួសារ មិនបានខ្ចីលុយ ឬជំពាក់លុយ អ្នកណាឡើយ មិនគួរណាមានគណនីហ្វេសប៊ុកឈ្មោះ (កម្ចីប្រាក់រហ័ស ទាន់ចិត្ត) ដែលបានអះអាងថាជាបុគ្គលិកក្រុមហ៊ុនកម្ចីប្រាក់ Tiger Loan ដែលជាក្រុមហ៊ុនកម្ចីប្រាក់តាមអនឡាញ (Online) បានយករូបថតក្រុមគ្រួសាររបស់គាត់ យកទៅបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុក ដោយបានចោទប្រកាន់ថា ក្រុមគ្រួសាររបស់ពួកគាត់ ជាចោរ១ពូជ ជាជនបោកប្រាស់ទាំងគ្រួសារទៅវិញ។

ថ្មីៗនេះជនរងគ្រោះ ផ្សេងទៀត បានទំនាក់ទំនងមកអង្គភាពអ្នកសារព័ត៌មាន CHRTV online បញ្ជាក់បន្ថែមថា ក្រុមហ៊ុនខាងលើ បើកកម្ចី ចាប់ពី50$ទៅដល់500$ និងមានកញ្ចប់.450$✓និង850$ថែមពីនេះអ្នកាដែលចង់កម្ចី450$ ត្រូវបង់ក្នុង១ថ្ងៃ45$គិតតែការប្រាក់ប៉ុណ្ណោះ

អ្វីដែលកាន់តែហូសចិត្ត ក្រុមហ៊ុន (កម្ចីរហ័ស ទាន់ចិត្ត) ផ្ញើលុយអោយ ត្រឹមតែ180$តែប៉ុណ្ណោះ ចំណែកកញ្ចប់850$✓បើកលុយបានតែជាង300$ និងមាន លក្ខខណ្ឌតម្រូវ អោយជនរងគ្រោះ រូបភាព អាសអាភាស នៅក្នុងបន្ទប់ទឹក (ថតស្រាត)តាមតែក្រុមហ៊ុនសង្គមងងឹតត្រូវការ ..

ការយករូបថតក្រុមគ្រួសាររបស់គេយកទៅបង្ហោះ ដោយចោទប្រកាន់បែបនេះ ជាការមួរបង្កាត់ បរិហារកេរ្តិ៍ជាសាធារណៈ ថែមទាំងចោទប្រកាន់ និងគំរាមកំហែងដល់ក្រុមគ្រួសាររបស់ជនរងគ្រោះយ៉ាងធ្ងន់ធ្ងរ 

ជនរងគ្រោះ សំណូមពរដល់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិនិង ឯកឧត្តមឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមមេត្តាជួយស្វែងរកករណីហ្វេសប៊ុក (កម្ចីប្រាក់រហ័ស ទាន់ចិត្ត) រួមនឹងបក្សពួក យកមកផ្តន្ទាទោសតាមច្បាប់ ព្រមទាំង ស្នើសុំដល់ ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា សូមមេត្តាត្រួតពិនិត្យមើលក្រុមហ៊ុនកម្ចីប្រាក់ Tiger Loan ផងទាន!! ដើម្បីកុំឲ្យក្រុមហ៊ុនកម្ចីប្រាក់តាមអនឡាញ (Online) ទាំងនេះធ្វើអ្វីៗតាមតែអំពើចិត្ត

ប្រជាពលរដ្ឋស្នើសុំដល់ ឯកឧត្តម រដ្ឋមន្ត្រី គ្រប់ ក្រសួង ស្ថាប័នជំនាញ មេត្តា ចាត់វិធានការ ចំពោះក្រុមហ៊ុន គណនីហ្វេសប៊ុកឈ្មោះ (កម្ចីប្រាក់រហ័ស ទាន់ចិត្ត)ដោយក្តីអនុគ្រោះផង

ក្រុមអ្នកសារព័ត៌មានយើងមិនអាចសុំការបំភ្លឺពីនាយកក្រុមហ៊ុន Tiger Loan បានទេព្រោះគ្មានលេខទូរស័ព្ទ!! ហើយខាងសារព័ត៌មានយើងនឹងរង់ចាំការបំភ្លឺពីនាយកក្រុមហ៊ុន និងគ្រប់ស្ថាប័នពាក់ព័ន្ធ គ្រប់ពេលម៉ោងធ្វើការសូមអរគុណ៕


ការិយាល័យពន្ធ☎️0967117744/017279124☎️






No comments