ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញចុះពិនិត្យមើលដំណើរការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅសេសសល់មិនទាន់ទទួលបានវ៉ាក់សាំង!!!
ខេត្តបន្ទាយមានជ័យ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយ លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុក អញ្ជើញពិនិត្យមើលដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនពុកម៉ែបងប្អូនប្រជាពលរដ្ឋនៅស្រុកមង្គលបូរីគ្រប់ឃុំ ចាក់ជូនពុកម៉ែប្អូនដែលមិនទាន់ទទួលបានការចាក់វ៉ាក់សាំង(សេសសល់) នាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១។
ក្នុងឱកាសនោះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានជម្រាបជូនបងប្អូនទាំងអស់ថា ទោះបីជាបងប្អូនបានធ្វើការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ហើយក្ដី ក៏បងប្អូនត្រូវតែបន្តអនុវត្តតាមការណែនាំរបស់ ក្រសួងសុខាភិបាល និងអនុវត្តវិធាន ៣ការពារ និង៣កុំ ឱ្យបានខ្ជាប់ខ្ជួន។
សូមជម្រាបជូនថា វ៉ាក់សាំងដែលចាក់ជូនបងប្អូនយើងនាពេលនេះ គឺជាការផ្តល់ជូនពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្តេចបានខិតខំគ្រប់បែបយ៉ាង ដើម្បីរកវ៉ាក់សាំង និងបានដាក់ចេញវិធានការ សម្រាប់ចាក់ជូនប្រជាពលរដ្ឋរបស់យើងឱ្យបានគ្រប់ៗគ្នា ដូច្នេះហើយបងប្អូនត្រូវគោរពដឹងគុណចំពោះសម្តេច។
សូមអញ្ជើញពុកម៉ែបងប្អូនទៅចូលរួមចាក់វ៉ាក់សាំងអោយបានគ្រប់ៗគ្នា ដើម្បីការពារ និងប្រយុទ្ធនឹងជំងឺកូវីដ១៩ ៕
#ដោយលោកសៅកុសល០៤!!!!!
No comments