សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

បែកធ្លាយបុរសជើងខ្លាំងជាកូនចៅប៉ូលីស ស័ក្ក៤នៅខេត្តកំពត ហ៊ានយកកាំបិទរកាប់ប្រជាពលរដ្ឋជាជនរងគ្រោះ!!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តកំពត៖ផ្សាយចេញនៅថ្ងៃទី ៣០ខែសីហា ឆ្នាំ ២០២១ ប្រជាពលរដ្ឋដែលមានវិវាទដីធ្លីជាមួយមន្តី្រ ប៉ូលីស (ស័ក្ដ៤)នៅពេលនេះមិនទាន់រកដំណោះ ស្រាយ នៅឡើយ បែរជាប្តឹងប្រជាពលរដ្ឋពីបទ បរិហាកេរ្ត៏ទៅវិញ ស្ថិតនៅភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត(តំបន់សំបួរបាតអាង ខាងលិចឈៀងខាងវាលវែង)

ប្រជាពលរដ្ឋចំនួន៥គ្រួសារដែលរងការបាត់បង់ដីធ្លីរបស់ខ្លួនដែលកាន់កាប់ប្រើប្រាស់អាស្រ័យផលនៅក្នុងដែនសមត្ថកិច្ចនៃក្រសួងបរិស្ថានក្នុងដីឧទ្យានជាតិមុនីវង្សបូកគោបានស្រែកដង្ហោយហៅរកយុត្តិធម៌ខណៈដីរបស់ខ្លួនជិត(១០ហិកតា) 

ដែលជាមន្ត្រីប៉ូលីស(ស័ក្ក៤)ដែលគេល្បីឈ្មោះជាប៉ូលីសខេត្តកំពតដែលមានខ្នងបង្អែកធំ បានប្រើអោយ ឈ្មោះ ព្រំ ឈាន ធ្វើរោងវាទទីដីឱ្យខ្លួនហើយបង្កើតសំណុំរឿងប្ដឹងផ្ដល់ចោទប្រកាន់ទៅលើប្រជាពលរដ្ឋដែលជាម្ចាស់ដីដើមឲ្យភ័យខ្លាចមិនហ៊ានចូលដីចម្ការរបស់ខ្លួន ដែលបានប្រើប្រាស់តាំងពីឆ្នាំ ២០១២មកម្ល៉េះ។

បើតាមអោយដឹងពីប្រជាពលរដ្ឋងាប៉ូលីស(ស័ក្ក៤) មានឈ្មោះ កែវ វ៉ារី ហៅ( រិ )បាននាំមនុស្សខាងក្រៅមកនៅលើដីទំនាស់ហើយខ្លួនបានប្រើមនុស្សទាំងនោះឱ្យធ្វើព្យុះធ្វើភ្លៀងបំផិតបំភ័យប្រជាពលរដ្ឋដែលកាន់កាប់ប្រើប្រាស់ដីពីមុននោះឲ្យខ្លាចរអាមិនហ៊ានចូលទៅជិតឬធ្វើការដាំដុះថែទាំផលដំណាំរបស់ខ្លួន នៅលើទីតាំងដីទំនាស់នោះបានទៀតឡើយ។បើសិនពលរដ្ឋម្ចាស់ដីចូលទៅធ្វើការដាំដុះលើដីរបស់ខ្លួននឹងទទួលរងការចោទ ប្រកាន់គ្រប់រូបភាពចោទថាប៉ុនប៉ងសម្លាប់  ឬបរិហាកេរ្ត៏ ជាចិត្តសាស្ត្រ បំបាក់ស្មារតី.

ប្រជាពលរដ្ឋ ៥ គ្រួសារ មានមនុស្ស០៣នាក់ឈ្មោះធឿន ម៉ៅ .ឈ្មោះសុខប៊ុនធឿននិង តេង នេម.ត្រូវបានប៉ូលីសព្រហ្មទណ្ឌខេត្តកំពតដែលជាខ្សែបក្សពួករបស់ប៉ូលីស កែវ វ៉ារី(ហៅ រិ) ហៅទៅសួរនាំថែមទាំងឃាត់ខ្លួនរយៈពេល(៤៨ម៉ោង)ថែមទៀតពលរដ្ឋរងភាពអយុត្តិធម៌ប្រឈមនិងការបាត់បង់ដីធ្លីរបស់ខ្លួននិងរងគំនាបផ្លូវច្បាប់នៅព្រហ្មទណ្ឌនិងតុលាការខេត្តកំពតថែមទៀត។

ប្រជាពលរដ្ឋជាច្រើនគ្រួសារដែលជាសាក្សីឱ្យជនរងគ្រោះទាំង ៣រូបនៅតែមិនអស់ចិត្តចំពោះអំពើរំលោភបំពានវាទដីធ្លីហើយថែមទាំងប្ដឹងម្ចាស់ដីឲ្យជាប់គំនាបផ្លូវច្បាប់ថែមទៀតពលរដ្ឋទាំងអស់បានគាំទ្រចំពោះជនរងគ្រោះឲ្យវាស្វែងរកយុត្តិធម៌ទៅស្ថាប័នពាក់ព័ន្ធអាជ្ញាធរតុលាការខេត្តកំពត ។

ប្រជាពលរដ្ឋស្នើដល់ ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការ នគរបាលជាតិ មេត្តាចាត់មន្ត្រីជំនាញ ចុះស៉ើបអង្កេតមន្តីស័ក្ក៤ ដោយក្តីអនុគ្រោះ 

ក្រុមការងារអ្នកសារព័ត៌មានយើង រង់ចាំការឆ្លើយបំភ្លឺ គ្រប់ស្ថាប័ន ពាក់ព័ន្ធ គ្រប់ពេលម៉ោងធ្វើការ សូមអរគុណ៕ដោយតាខ្មៅ!!!!!

ការិយាល័យពន្ធ☎️0967117744/017279124☎️



No comments