សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

នាយនគរបាលដែលបាញ់ឆ្កែ ឈ្មោះ អ៊ុន សំអាត ត្រូវសម្តេច ស ខេង ដកមុខដំណែង ឋានន្តរស័ក្តិ និងបណ្តេញចេញពីក្របខ័ណ្ឌនគរបាលជាតិ!!!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

...........…..........................................................

ភ្នំពេញ ៖ ប្រជាពលរដ្ឋ និងមន្ត្រីរាជការតាមមន្ទីរជុំវិញខេត្ត ក៏ដូចជានាយ នាយរង នគរបាលខេត្តកណ្តាល បានដឹងគ្រប់គ្នារួចមកហើយថា កន្លងទៅ លោកអនុសេនីយ៍ឯក អ៊ុន សំអាត នាយរងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ចំណុះស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ធ្លាប់បានដកកាំភ្លើងបាញ់សត្វឆ្កែទាំងយប់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច។


ក្នុងនោះ ក៏មានការឃាត់ខ្លួនផងដែរ ដើម្បីអនុវត្តពិន័យកងកម្លាំង។ ប៉ុន្តែបុគ្គលខាងលើនេះ នៅតែបង្ហាញនូវភាពគឃ្លើន តាមរយៈបញ្ចេញសារសំឡេងដែលបានឲ្យមន្ត្រីនគរបាលមួយចំនួនបានស្ដាប់ គាត់ហាក់បីដូចជា មានអត្តចរិតមិនសមរម្យជាមន្ត្រីនគរបាលយុត្តិធម៌ ក្នុងនោះហ៊ានទាំងប្រើពាក្យមិនសមរម្យថា ខ្លួនជាមន្ត្រីនគរបាលជាតិពិតប្រាកដមែន ប៉ុន្តែក្នុងមួយសប្តាហ៍ មកធ្វើការតែមួយថ្ងៃប៉ុណ្ណោះ។


ទីបំផុត! សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រេច៖

ប្រការ១.ត្រូវបានអនុវត្តវិន័យចំពោះអនុសេនីយ៍ឯក អ៊ុន សំអាត អត្តលេខ៦៥១៤៤ នាយរងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ចំណុះស្នងការដ្ឋាននគរបាលខេត្តកណ្តាល ក្រោមរូបភាពដកហូតមុខតំណែងឋានន្តរស័ក្តិ និងបណ្តេញចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ។ មូលហេតុ ល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ។


ប្រការ២. ប្រាក់បៀវត្ស និងរបបឧបត្ថម្ភផ្សេងៗត្រូវកាត់ផ្ដាច់ និងលុបចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២១ តទៅ។


ប្រការ៣.បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសនេះទុកជានិរាករណ៍។


ប្រការ ៤.អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ប្រធាននាយកដ្ឋាន បុគ្គលិក ប្រធាននាយកដ្ឋាន-អង្គភាពពាក់ព័ន្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងសាមីខ្លួនដែលមានឈ្មោះក្នុងប្រការ១ ត្រូវអនុវត្តតាមប្រកាសនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។


នេះបើយោងតាមអង្គភាពយើងទទួលបាននូវលិខិតរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១។


សូមបញ្ជាក់ផងដែរថា មជ្ឈដ្ឋានទូទៅរបស់ប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ មានការគាំទ្រយ៉ាងខ្លាំង ចំពោះចំណាត់ការខាងលើនេះ ខណៈមន្ត្រីនគរបាលយុត្តិធម៌ បានប្រព្រឹត្តអំពើល្មើសនឹងច្បាប់ ពិសេស ក៏ជាសារផ្ញើឱ្យមន្ត្រីនគរបាលក៏ដូចជាកងកម្លាំងទាំងអស់ត្រូវតែមានវិន័យ គោរពអនុវត្តច្បាប់ និងបម្រើប្រជាពលរដ្ឋដោយគ្មានលក្ខខ័ណ្ឌ៕

#ដោយរស្មីក្រុងតាខ្មៅ!!!!!



No comments