សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

លោក ស្រិល អុិន ចៅសង្កាត់ ផ្សារកណ្ដាល នាំយកសម្ភារៈគ្រឿងឧបភោគបរិភោគទៅប្រគល់ជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតស្ថិតក្នុងភូមិផ្សារកណ្ដាល!!!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍
........................................................................

ខេត្តបន្ទាយមានជ័យ៖ ក្រោមការណែនាំ របស់ លោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត នៅរសៀល ថ្ងៃអង្គារ ៩កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ នេះប្រជាពលរដ្ឋ ជួបការលំបាក ជីវភាពប្រចាំថ្ងៃ ត្រូវបាន អាជ្ញាធរ មូលដ្ឋាន ក្រុងប៉ោយប៉ែត យកចិត្តទុកដាក់ ក្នុងអំឡុង រងផលប៉ះពាល់ការីករាលដាលនៃជំងឺឆ្លងកូវីដ១៩។

លោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត បានចាត់តាំងក្រុមការងារ អាជ្ញាធរក្នុងមូលដ្ឋាន  ដឹកនាំផ្ទាល់ដោយ លោក ស្រិល អុិន  ចៅសង្កាត់ ផ្សារកណ្ដាល  

នាំយកសម្ភារៈគ្រឿងឧបភោគបរិភោគ ទៅប្រគល់ជូនដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតស្ថិតក្នុងភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្នុង១គ្រួសារទទួលបាន :

១. អង្ករ ២០គីឡូក្រាម

២. មី១កេស

៣. ពងទា ៣០ គ្រាប់

៤. ទឹកសុីអុិវ ៣ដប 

៥. ទឹកត្រី៣ដប 

៦. ទឹកពិសារដប ២យួរ ។

សូមបញ្ជាក់ថា៖លោក ស្រិល អុិន  ចៅសង្កាត់ ផ្សារកណ្ដាលតែងតែយកចិត្តទុកដាក់ដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋ ជួបការលំបាក នឹងជីវភាពខ្វះខាត។ល។ នៅក្នុងមូលដ្ឋាន សង្កាត់ផ្សារកណ្តាល។ 

ក្នុងឱកាសនោះ៖លោក ស្រិល អុិន  ចៅសង្កាត់ប៉ោយប៉ែត ក៏អំពាវនាវ ដល់បងប្អូន ប្រជាពលរដ្ឋ ត្រូវ គោរពតាមតាមការណែនាំ ក្រសួងសុខាភិបាល រក្សាគម្លាត មិនអោយមានការជួបជុំប្រមូលផ្ដុំគ្នា និងផឹកស៊ី និងដើម្បីទប់ស្កាត់ ការរីករាលដាលនាំជំងឺ កូវិដ១៩ ជាពិសេស ជំងឺបំម្លែង ប្រភេទថ្មីដែលតា (Delta)សូមពុកម៉ែ បងប្អូនទាំងអស់រក្សានូវវិធានការ(៣កុំ ៣ការពារ) ផងដែរ។

#ដោយលោកសៅកុសល០៤!!!!!



No comments