សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះ ពិតជាមានញាណពិសេសមែន ទើបកម្លាំងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ ចុះទៅឃើញតែសំបកផ្ទះ!!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

..................................................................

ភ្នំពេញ៖ចេញផ្សាយថ្ងៃទី១៧.០៨.២០២១ ទីតាំងបនល្បែងស៊ីសងដុះស្លែ «មាន់ជល់ ហាយឡាយ» មួយកន្លែងស្ថិតនៅភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ពិតជាមានញាណពិសេសមែន ទើបកម្លាំងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ ចុះទៅបង្ក្រាបមិនបាន ពោល៖ ពេលដែលកម្លាំងសមត្ថកិច្ចចុះទៅដល់ទីតាំង គឺឃើញនៅសល់តែសំបកផ្ទះចាក់សោជិត។

សូមជម្រាបថា៖ នារសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះ មានបណ្តាញសារព័ត៌មានបានចុះផ្សាយអំពីទីតាំងល្បែងស៊ីសងខុសច្បាប់ មាន់ជល់ហាយឡាយ នៅភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ក្រោមចំណងជើងថា៖ «ទីតាំងបនល្បែងស៊ីសង នៅតែបន្តបើកដំណើរការបានយ៉ាងរលូន ដោយមានការអនុញ្ញាតពីលោក សាន ប៉ែត នាយប៉ុស្តិ៍សង្កាត់ចោមចៅ២» ភ្លាមៗនោះ លោក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានបញ្ជារកម្លាំងចុះបង្ក្រាប.! តែជាអកុសល ម្ចាស់ទីតាំង និងជនញៀនល្បែងស៊ីសងទាំងនោះត្រូវបានខ្មោច ព្រាយបិសាច ដែលម្ចាស់ទីតាំងធ្លាប់តែសែនជើងមាន់ឲ្យជារៀងរាល់ថ្ងៃសិល្ប៏ ប្រាប់ឲ្យដឹងមុនទើបនាំគ្នាចាក់សោទ្វារផ្ទះរត់គេចខ្លួនបាត់ស្រមោល។

សូមបញ្ជាក់ដែរថា៖ នៅវេលាម៉ោង ១១និង២៣នាទី នាថ្ងៃទី១៧ ខែឆ្នាំដដែល ខាងបណ្ដាញសារព័ត៌មានបានចុះទៅដល់ទីតាំងល្បែងស៊ីសងខាងលើ ពេលនោះខាងសារព័ត៌មានក៏បានសុំការសម្ភាសន៍ជាមួយម្ចាស់ទីតាំងខាងលើ ដោយម្ចាស់ទីតាំងខាងលើបានប្រាប់សារព័ត៌មានឲ្យដឹងថា៖ ទីតាំងបនល្បែងរបស់គាត់បានបើកដំណើរការបានយ៉ាងរលូនបែបនេះ ដោយសារតែលោក សាន ប៉ែត នាយប៉ុស្តិ៍នគរបាលសង្កាត់ចោមចៅ២ អនុញ្ញាតឲ្យបើក និងបានបង់លុយបន្តិចបន្តួច ឲ្យទៅលោកនាយប៉ុស្តិ៍ ផងដែរ ។ 

ក្នុងនោះខាងសារព័ត៌មានក៏បានសុំការបំភ្លឺពីលោក សាន ប៉ែត ពាក់ព័ន្ធទៅនិងការអនុញ្ញាត ឲ្យមានការបើកល្បែងស៊ីសងភ្នាល់ដាក់លុយ ក្នុងមូលដ្ឋាន និងទទួលលុយ ជាថ្នូរ ក្នុងការបើកភ្លើងខៀវ.! ប៉ុន្តែលោក សាន ប៉ែត បានឆ្លើយបដិសេធ និងច្រានចោលរាល់ការនិយាយបំផ្លើសពីម្ចាស់ទីតាំង។

យ៉ាងណាមិញក៏មានមជ្ឈដ្ឋានជាច្រើនកំពុងតែ ដាក់ការសង្ស័យថា ប្រហែលជាលោក សាន ប៉ែត នៅពីក្រោយខ្នងនៃទីតាំងខាងលើនេះពិតប្រាកដមែនហើយ ទើបបង្ក្រាបមិនបាន៕

ទាក់ទិនទៅនិងការនិយាយបំផ្លើសពីម្ចាស់ទីតាំងខាងលើនេះ អង្គភាពសារពត៌មានយើង និងព្យាយាមសុំការបំភ្លឺបន្ថែមទៀតពីលោក សាន ប៉ែត នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ចោមចៅ២ និងលោក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ.!

ពាក់ព័ន្ធការចុះផ្សាយល្បែងស៊ីសងខាងលើអង្គភាព(រស្មីក្រុងតាខ្មៅ)  រងចាំការបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធររាល់ម៉ោងធ្វើការ!!!!!

ការិយាល័យនិពន្ធ☎️0967117744/017279124☎️










No comments