សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

លោក ផុន ពិសាល មេប៉ុស្តិ៍ឃុំពើកតើមានសមត្ថភាពចុះបង្ក្រាបទីតាំងល្បែងស៊ីសងជល់មាន់តាមអនឡាញដុះស្លែមួយកន្លែងនៅភូមិខ្លាកូនបានទេ!!!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

...................................................................

ភ្នំពេញ៖ចេញផ្សាយនៅថ្ងៃទី១៧.០៨.២០២១ ទីតាំងល្បែងស៊ីសងដុះស្លែ «មាន់ជល់ ហាយឡាយ » ប្រភេទកាស៊ីណូអនឡាញ មួយកន្លែងស្ថិតក្នុងភូមិខ្លាកូន ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាលកំពុងតែបើកដំណើរការយ៉ាងរលូន ខណៈអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មិនឃើញបង្ក្រាប។

តើលោក ផុន ពិសាល មេប៉ុស្តិ៍ឃុំពើក មានសមត្ថភាពចុះបង្ក្រាបទីតាំងមួយនេះបានដែរទេ រឺនៅតែបណ្តែតបណ្ដោយអោយទីតាំងល្បែងស៊ីសងមួយនេះប្រមូលផ្ដុំគ្នាលេងយ៉ាងគឃ្លើនមិនខ្លាចញញើតនឹងការរីករាលដាលជំងឺកូវីដ១៩ដែលក្រសួងសុខាភិបាលកំពុងតែទប់ស្កាត់។

បើតាមការឲ្យដឹងពីលោក មាន សំណាង អធិការស្រុកអង្គស្នួលបានប្រាប់មកអង្គភាព(រស្មីក្រុងតាខ្មៅ) ថាទីតាំងមួយកន្លែងនេះបានចុះធ្វើកិច្ចសន្យារួចមកហើយតាំងពីថ្ងៃ០៩ខែសីហាឆ្នាំ២០២១ហេតុអ្វីទីតាំងមួយនេះនៅតែបន្តបើកលេងបានដដែរឬជាការដោះដូរអ្វីមួយដើម្បីជាថ្នូរនឹងការបើកលេងបន្តយ៉ាងដូច្នេះ។

ប្រជាពលរដ្ឋបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងពីសុខទុក្ខរបស់គាត់ ខណៈដែលអ្នកញៀនល្បែងជាច្រើន កំពុងតែប្រមូលផ្ដុំគ្នាលេងយ៉ាងកក្រើកក្រែងញញើតពីសមត្ថកិច្ចមូលដ្ឋាន។

ពាក់ព័ន្ធទីតាំងល្បែងស៊ីសងខាងលើប្រជាពលរដ្ឋសុំសំណូមពរដល់៖លោក មាន សំណាង អធិការ ស្រុកអង្គស្នួលមេត្តាចាត់វិធានការទប់ស្កាត់បទល្មើសល្បែងស៊ីសងខុសច្បាប់ខាងលើនេះផងទានចៀសវាងការរិះគន់ពីមហាជនក៏ដូចជាប្រជាពលរដ្ឋថាអសមត្ថភាពនិងការបង្រ្កាប់ល្បែងស៊ីសង៕

ជុំវិញការចុះផ្សាយល្បែងស៊ីសងលើអង្គភាព(រស្មីក្រុងតាខ្មៅ)រង់ចាំការបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធរាប់ម៉ោងធ្វើការ។


ការិយាល័យនិពន្ធ📱0967117744/017279124


No comments