សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

បើកដំណើរវិញហើយទីតាំងល្បែងស៊ីសងដុះស្លែមួយកន្លែងនៅភូមិដំណាក់ត្រយឹងក្រោយពេលម្ចាស់ទីតាំងដាក់អាំងប៉ាវជូនលោក សាន ប៉ែត មេប៉ុស្តិ៍ចោមចៅ២!!!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

...................................................................

ភ្នំពេញ៖ចេញផ្សាយនៅថ្ងៃទី១៧.០៨.២០២១ ទីតាំងល្បែងស៊ីសងដុះស្លែ «មាន់ជល់ ហាយឡាយ » ប្រភេទកាស៊ីណូអនឡាញ មួយកន្លែងស្ថិតនៅភូមិដំណាក់ត្រយឹង បានបើកដំណើរវិញហើយក្រោយពេលម្ចាស់ទីតាំង តៅអ៊ា  អាំងប៉ាវអោយលោក សាន ប៉ែត មេប៉ុស្តិ៍ចោមចៅ២  ទីតាំងនេះស្ថិតក្នុងភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពេាធិសែនជ័យ កំពុងតែបើកដំណើរការវិញយ៉ាងរលូន ខណៈអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន អសមត្ថភាពក្នុងការបង្រ្កាប។

តើលោក សាន ប៉ែត មេប៉ុស្តិ៍ចោមចៅ២ ពិតទេដែលម្ចាស់ទីតាំងបើកលេងល្បែងជល់មាន់តាមអនឡាញបានអះអាងប្រាប់អង្គភាព(រស្មីក្រុងតាខ្មៅ)ថាមុននិងគាត់បើកដំណើរការទីតាំងនេះវិញដោយសារតែគាត់បានចាយលុយដាក់ឲ្យលោក សាន ប៉ែត មេប៉ុស្តិ៍ចោមចៅ២រួចទៅហើយទើបគាត់បើកបានដំណើរការជាធម្មតាវិញដោយមានការកំណត់លេងពីព្រឹករហូតដល់ម៉ោង១២ ថ្ងៃត្រង់សំរាក។

ប្រជាពលនិងមហាជនបានបន្តថាលោក សាន ប៉ែត មេប៉ុស្តិ៍ចោមចៅ២ពិតជាអសមត្ថភាពក្នុងការចុះបង្ក្រាបទីតាំងមួយនេះពិតប្រាកដមែន។

ពោលគឺ៖នៅតែបណ្តែតបណ្ដោយអោយទីតាំងល្បែងស៊ីសងមួយនេះប្រមូលផ្ដុំគ្នាលេងយ៉ាងគឃ្លើនមិនខ្លាចញញើតនឹងការរីករាលដាលជំងឺកូវីដ១៩ដែលក្រសួងសុខាភិបាលកំពុងតែទប់ស្កាត់។

ប្រជាពលរដ្ឋបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងពីសុខទុក្ខរបស់គាត់ ខណៈដែលអ្នកញៀនល្បែងជាច្រើន កំពុងតែប្រមូលផ្ដុំគ្នាលេងយ៉ាងកក្រើកក្រែងញញើតខ្លាចពីសមត្ថកិច្ចមូលដ្ឋាន។

ពាក់ព័ន្ធទីតាំងល្បែងស៊ីសងខាងលើប្រជាពលរដ្ឋសុំសំណូមពរដល់៖លោក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ជួយដុះក្អែលអោយលោក សាន ប៉ែត មេប៉ុស្តិ៍ចោមចៅ២ ផងប្រហែលជាលោកមេប៉ុស្តិ៍ភ្លេចហើយសុវត្ថិភាពប្រជាពលរដ្ឋ។

ប្រជាពលរដ្ឋស្នើសុំលោក ម៉ន វុធី អធិការពោធិ៍សែនជ័យមេត្តាចាត់វិធានការទប់ស្កាត់បទល្មើសល្បែងស៊ីសងខុសច្បាប់ខាងលើនេះផងទានចៀសវាងការរិះគន់ពីមហាជនក៏ដូចជាប្រជាពលរដ្ឋថាអសមត្ថភាពនិងការបង្រ្កាប់ល្បែងស៊ីសង៕

ជាពិសេសប្រជាពលរដ្ឋនិងមហាជនសំណូមពរដល់ឯកឧត្តម ស ថេត អគ្គស្នងការរងនិងជាស្នងការរាជធានីភ្នំពេញសូមមេត្តាជួយពិនិត្យមន្ត្រីក្រោមឱវាទដោយក្តីអនុគ្រោះកំពុងតែបិទភ្នែកមិនខ្វល់ពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋនិងមានសុវត្ថិភាពជាចម្បងនៅតែបណ្តែតណ្ដោយឲ្យមានការជួបជុំគ្នាលេងល្បែងស៊ីសង ដោយមានគោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងតាមការណែនាំពីក្រសួងសុខាភិបាល ៣កុំ ៣ការពារ។

ជុំវិញការចុះផ្សាយល្បែងស៊ីសងលើអង្គភាព(រស្មីក្រុងតាខ្មៅ)រង់ចាំការបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធរាប់ម៉ោងធ្វើការ។

ការិយាល័យនិពន្ធ📱0967117744/017279124

#ដោយតាខ្មៅ!!!!!





No comments