លោកវរសេនីយ៍ត្រី ហៃ វណ្ណារ៉ា មេបញ្ជាការអាវុធហត្ថក្រុងបានលុង ដឹកនាំកម្លាំងចុះធ្វើការបង្ក្រាបករណីលេងល្បែងស៊ីសងនឹងឃាត់ខ្លួនជនសង្ស័យស្រីចំនួន០៥នាក់!!!!!
ខេត្តរតនគិរី ៖ ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រីថាវ យ៉េន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត នៅរសៀលថ្ងៃចន្ទទី ១៦ ខែសីហា ឆ្នាំ២០២១នេះ កម្លាំងមូលដ្ឋានអាវុធហត្ថ ក្រុងបានលុងចំនួន ០៦នាក់ ដឹកនាំដោយ*លោកវរសេនីយ៍ត្រី ហៃ វណ្ណារ៉ា មេបញ្ជាការអាវុធហត្ថក្រុងបានលុង ដឹកនាំកម្លាំង បានចុះធ្វើការបង្ក្រាបករណីលេងល្បែងស៊ីសង ( យូគីកាត់សត្វទាំង១២ ) មួយកន្លែង ស្ថិតនៅភូមិ ថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី បានឃាត់ខ្លួនជនសង្ស័យស្រីចំនួន ០៥ នាក់ និងចាប់យកវត្ថុតាងមាន ៖ ទូរស័ព្ទដៃចំនួន ០២ គ្រឿង ប្រាក់រៀលចំនួន ១.២០០.០០០ រៀល ក្រដាស់យូគីសត្វទាំង១២ ចំនួន ០២ដុំ ហាន់តោយូគីសត្វទាំង១២ចំនួន ០១សន្លឹក បៀរចំនួន ០២ ប្រអប់ ។
បច្ចុប្បន្ន: ជនសង្ស័យនិងវត្ថុតាងខាងលើ ជំនាញកងរាជអាវុធហត្ថខេត្ត កំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕
#ដោយរស្មីក្រុងតាខ្មៅ!!!!!
No comments