សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

លោក ថាវ វណ្ណារ៉េត បុរសខ្លាំងមេឃុំត្រពាំងភ្លាំង ហ៊ានយកឈ្មោះ អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រាមកប្រើមិនធម្មតាមែន!!!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តកំពត :ផ្សាយចេញនៅថ្ងៃទី២៦ខែសីហា ឆ្នាំ២០២១ តំបន់ក្បាលខ្លាតូច(ខាងជើងវាលវែង វាលឈើត្រាវ)ក្នុងភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត មានមន្ត្រី សហការជាមួយឈ្មួញ ដាក់គ្រឿងចក្រឈូសឆាយទៅលើដីដាំដំណាំរបស់ប្រជាពលរដ្ឋរាប់សិបហិចតា ដែលអាស្រ័យផល.ជាច្រើនឆ្នាំ មកធ្វើជាម្ចាស់កម្មសិទ្ធិ សង្ស័យថាមានការបើកភ្លើងខៀវ ពីសំណាក់មន្ត្រីថ្នាក់ខេត្ត..

ក្រុមការងារអ្នកសារព័ត៌មានយើង ថតបាន ចេក ដូង ស្វាយ និងដំណាំផ្សេងៗ ត្រូវបានមេឈ្មួញចូលឈូសឆាយ ទន្រ្ទាន បំពានកំទេចចោល យ៉ាងអនាធិបតេយ្យ ដោយមិនរំខានអាជ្ញាធរមូលដ្ឋាន សូម្បីតែបន្តិច ទិញដីរបស់ប្រជាពលរដ្ឋមិនបាន រៀបចំក្លែងឯកសារយកតែម្តងទៅ កុំឲ្យពិបាកក្នុងការទូទាត់  

លោកមេឃុំ ថាវ វណ្ណារ៉េត ប្រើគ្រប់មធ្យោបាយ ឈានទៅដល់យកឈ្មោះ អ្នកឧកញ៉ា ឡេងណាវ៉ាត់ត្រាមកប្រើ តាមឃ្លានវីដេអូ បទសម្ភាសន៍.....

បុគ្គលលក់ដីទៅអោយក្រុមហ៊ុនរបស់លោកស្រី ឈុំ ផល្លី គឺមិនមែនជាម្ចាស់ដីដែលរស់នៅអាស្រ័យផល នៅចំនុចទីតាំងខាងលើនោះឡើយ តាមរូបភាពដែលទទួលបានពីប្រជាពលរដ្ឋ ការកក់លុយ រវាងឈ្មួញនិងបក្សពួក ជាមួយលោកស្រី ឈុំ ផល្លី អមជាមួយលោក ថាវ វណ្ណារ៉េត មេឃុំត្រពាំងភ្លាំង គឺបានបញ្ជាក់យ៉ាងច្បាស់លាស់ ពីការឃុបឃិត គ្នាជាប្រព័ន្ធ ក្នុងការ រៀបចំឆាកល្ខោន បំភាន់ភ្នែកថ្នាក់ដឹកនាំ ដោយមានឯកឧត្តម ជាវ តាយ ជាអភិបាលនៃខណៈអភិបាលខេត្ត កំពត ។

សម្តេច ក្រឡាហោម សខេងឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់ក្រើនរំលឹក........

ដោយឡែកនៅថ្ងៃទី២១ខែសីហាឆ្នាំដដែរ លោកមេឃុំ បានជិះ ឡានចំនួនពីរគ្រឿងមានគ្នា៧នាក់ទៅដល់ផ្ទះប្រជាពលរដ្ឋ ក្នុងចេត្តនា បំបាក់ស្មារតី រូមទាំងរូបភាពភ្ជាប់...

ក្រុមការងារអ្នកសារព័ត៌មានយើងមិនអាចសុំការបំភ្លឺ ពីសំណាក់ អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា តាមរយៈទូរស័ព្ទ ខលចូល តែគាត់ពុំបានទទួល.

ប្រជាពលរដ្ឋស្នើសុំដល់ឯកឧត្តម ជាវ តាយអភិបាលនៃខណៈអភិបាលខេត្តកំពត មេត្តាចាត់វិធានការ មន្ត្រី គ្រាប់ល្ពៅនិងបក្សពួក ឈ្មួញចូលឈូសឆាយ ធ្វើរបងហ៊ុំព័ទ្ធ យកដីដែលប្រជាពលរដ្ឋ អាស្រ័យផល និងក្លែងឯកសារភូតភូរក៏ខុសថ្នាក់ដឹកនាំ ទាំងនេះដោយក្តី អនុគ្រោះ 

ប្រជាពលរដ្ឋស្នើសុំដល់ ឯកឧត្តម ឱមយ៉ិនទៀង ទេសរដ្ឋមន្រ្តី និងជាប្រធានអង្គភាព ប្រឆាំងអំពើពុករលួយ មេត្តា ចុះស៊ើបអង្កេត រឿងនេះផង

ប្រជាពលរដ្ឋ សូមសុំណូមពរដល់សម្តេច បិតា សន្តិភាព និងអភិវឌ្ឍន៍ សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មេត្តាអនុវត្ត អភិក្រម ទី៥ ចំពោះមន្ត្រី គ្រប់ល្ពៅ ដែលយកឈ្មោះជាមន្ត្រី មកធ្វើបាបប្រជាពលរដ្ឋ ដោយក្តីអនុគ្រោះ ប្រជាពលរដ្ឋស្រលាញ់ សន្តិភាព 

ក្រុមការងារអ្នកសារព័ត៌មានយើង រងចាំការឆ្លើយ បំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការ សូមអរគុណ៕

#ដោយតាខ្មៅ!!!!!

















No comments