សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

កម្លាំងជំនាញអធិការស្រុកថ្មគោលឃាត់ខ្លួនជនសង្ស័យ 2នាក់ពាក់ព័ន្ធរក្សាសារទុកសារធាតុខុសច្បាប់!!!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

......................................................

ខេត្តបាត់ដំបង៖ជនសង្ស័យ 2 នាក់ត្រូវបានកម្លាំងជំនាញនៃអធិការស្រុកថ្មគោលឃាត់ខ្លួនពាក់ព័ន្ធនឹងរក្សាទុកសារធាតុញៀនខុសច្បាប់ហេតុការណ៍នៅថ្ងៃទី២៥ខែសីហា ឆ្នាំ២០២១វេលាម៉ោង១១:០០នាទី នៅចំណុចក្រុមទី០២ ស្ថិតក្នុងភូមិជ្រោយម្ទេស ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង ។

ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែនការងារប្រឆាំងគ្រឿង ញៀននៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោកវរសេនីយ៍ទោ ព្រំ ឆឺត អធិការរង សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលតាមុឺន នៃអធិការដ្ឋាននគរបាល ស្រុកថ្មគោល បានចុះបង្រ្កាបករណី រក្សាទុក ដោយខុសច្បាប់ នូវសារធាតុញៀន០១ករណី ក្នុងបទល្មើសជាក់ស្តែង សមត្ថកិច្ចយើងឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់គឺៈ                   

១-ឈ្មោះ រេីន សាវិន ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិ គោកត្រប់ ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង។

២-ឈ្មោះ ហួត សុវណ្ណ ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិកសិកម្ម ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង ។ 

វត្ថុតាងចាប់យកបានរួមមានៈ

១-ម្សៅ ក្រាមពណ៍សថ្លា ច្រកក្នុងថង់ ប្លាស្ទិកពណ៍សថ្លា ចំនួន០៦ថង់តូចទំងន់២,៣៥ក្រាម(ទាំងសំបក) សង្ស័យមានសារធាតុញៀន          

២-ជញ្ជីងសំរាប់ថ្លឹងគ្រឿងញៀនចំនួន០១

៣-ដែកកេះចំនួន០១

៤-ដែកសំរាប់ច្រកគ្រឿងញៀនចំនួន០១

៥-ថង់សំរាប់ច្រកគ្រឿងញៀនមួយចំនួន ។


ករណីនេះ ជំនាញស្រុក បានកំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរ បាលខេត្តបាត់ដំបង ដើម្បីចាត់ការតាមនីតិវិធី ។ 


#ដោយលោកភៅសុភ័ក្រ្ត០៣!!!!!



No comments