កម្លាំងអធិការក្រុងបាត់ដំបងឃាត់ខ្លួនបុរសម្នាក់ក្រោយពីធ្វើសកម្មភាពលួចខ្សែភ្លើង!!!!!
..........................................................
ខេត្តបាត់ដំបង៖នៅថ្ងៃទី២៥-០៨-២០២១ កម្លាំងអធិការ ក្រុងបាត់ដំបងឃាត់ខ្លួនបុរសម្នាក់ក្រោយពីធ្វើសកម្មភាពលួចខ្សែភ្លើង(កាត់ខ្សែភ្លើង) ហេតុការណ៍កើតឡើងត្រង់ចំណុចក្រុមទី១២ ភូមិរំចេក៤ សង្កាត់រតនះ ក្រុងបាត់ដំបងខេត្តបាត់ដំបង។
ដោយអនុវត្តតាមការណែនាំផ្ទាល់ពី ឯកឧត្តមឧត្តមសេនីយ៍ទោ សាត គឹមសាន្ត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងមានការសម្របសម្រួលទៅលើនីតិវិធីពី ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការ នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបងឃាត់ខ្លួនបុរសម្នាក់តាម បណ្តឹងឈ្មោះ បុិន តារារិទ្ធ ភេទប្រុស អាយុ៥១ ឆ្នាំ មានទីលំនៅ ភូមិរតនះ សង្កាត់រតនះ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។សំភារះបាត់បង់:-ខ្សែភ្លើង ប្រវែងប្រហែល ៥០ម៉ែត ។
ក្រោយពីទទួលបណ្តឹងភ្លាម កំលាំងផ្នែកជំនាញ បានសហការ ជាមួយ កំលាំង អន្តរាគមន៍ នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានធ្វើការស៊ីបអង្កេត ស្រាវជ្រាវឈានទៅដល់ឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់÷១-ឈ្មោះ ស៊ិន សុផល ភេទប្រុស អាយុ ៣២ឆ្នាំ មានទីនៅ ភូមិអូរតាគាំ២ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
មកកាន់អធិការដ្ឋាននគរបាលក្រុងបាត់ដំបងដើម្បីធ្វើការសាកសួរពាក់ពន្ធ័ករណីអំពេីលួច(កាត់ខ្សែភ្លើង) ក្រោយសាកសួរខ្លួន បានសារភាពថា ខ្លួនពិតជាបានលួចកាត់ខ្សែភ្លើង របស់ជនរងគ្រោះពិតប្រាកដមែន។
សំភារះដកហូតរួមមាន÷
-ដង្កាប់ដង ពណ៌ខៀវ ចំនួន ០១
-កង់ ពណ៌ផ្កាឈូក ចំនួន ០១គ្រឿង
-ខ្សែភ្លើងប្រវែង ប្រហែល ៥០ ម៉ែត ។
បច្ចុប្បន្នជនសង្ស័យត្រូវបាន ផ្នែកជំនាញកំពុងរៀបចំសំណុំ រឿង បញ្ជូនទៅតាមនីតិវិធីច្បាប់។
#ដោយលោកភៅសុភ័ក្ត្រ០៣!!!!!
No comments