សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ជនសង្ស័យប្រុសស្រី០៧នាក់ត្រូវបានកម្លាំងជំនាញប្រឆាំងគ្រឿងញៀនក្រុងប៉ោយប៉ែតឃាត់ខ្លួនពាក់ព័ន្ធនិងជួញដូរគ្រឿងញៀន!​!​!​!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃពុធ ២រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១នេះនៅវេលាម៉ោង១១ និង៣០នាទីដោយមានការយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះស្នងការ នគរបាលខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ឯក ធិន សុិនដេត ស្នងការរង ផែនការងារប្រឆាំងគ្រឿងញៀននៃស្នងការនគរបាលខេត្តបន្ទាយមានជ័យនឹងលោកវរសេនីយ៍ឯក សៅ សារឿន អធិការ នគរបាលក្រុងប៉ោយប៉ែត និងលោកវរសេនីយ៍ទោ កែវ ដូល អធិការរងទទួលផែនប្រឆាំងគ្រឿងញៀន នគរបាលក្រុងប៉ោយប៉ែត៕


សូមបញ្ជាក់ថា៖កម្លាំងមន្ទីប្រឆាំងគ្រឿងញៀន(ក១០) សហការជាមួយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្តបន្ទាយមានជ័យ នឹង កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាន នគរបាលក្រុងប៉ោយប៉ែតកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ោយប៉ែត និងមានការដឹកនាំសម្របសម្រួលពីលោកព្រះរាជអាជ្ញារង លឹម ប៊ុនសុភ័ក្រ្ត បានពន្លាតដែនដីបន្តករណីបញ្ញើឥវ៉ាន(គ្រឿងញៀន) ខុសច្បាប់នៅចំណុចមុខសាលារៀនព្រហ្មនិមិត្ត នៅក្នុងភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនសង្ស័យ ៧នាក់ ក្នុងនោះ ជនជាតិចិន៤នាក់មានដូចខាងក្រោម៖


១.ឈ្មោះ ឆូយ ប៊ុនវុធ ភេទប្រុស អាយុ៦៥ឆ្នាំ ជនជាតិខ្មែរ  

២.ឈ្មោះ សាំង ស៊ីហ្គង់ (ZHANG.ZHIQIANG) ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខE89753382

៣.ឈ្មោះ ហ្វូ ស៊ីនមីង (HU.XINMING) ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខEE2807074

៤.ឈ្មោះ ងូយិន ធិ ទូយ៉េត ទ្រិញ (NGUYEN THI TUYET TRINH ភេទស្រី ជនជាតិវៀតណាម កាន់លិខិតឆ្លងដែនលេខN1875991 

៥.ឈ្មោះ យុ ឡាង (YU LANG )ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ ED7913767

៦.ឈ្មោះ វូ បីង បីង (WU BING BING)ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិចិន លិខិតឆ្លងដែនគ្មាន

៧.ឈ្មោះ ទូ មីងសាំង (TU MINGFZANG) ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិចិន លិខិតឆ្លងដែនគ្មាន

វត្ថុតាងចាប់យកមានៈ ម្សៅម៉ត់សសង្ស័យជាកេតតាមីន១(មួយ)កូនថង់តូច ។

ក្រោយសួរនាំបឋមកំលាំងយើងបានបន្តឈានទៅត្រួតពិនិត្យបន្ទប់លេខ៨០៦ ជាន់ទី៨ ក្នុងសណ្ឋាគារអូរមាស ភូមិបាលិលេយ្យ១ សង្កាត់/ក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនសង្ស័យ១នាក់ឈ្មោះ ហូ ស៊ាវហ៊ុយ (HU. XIAOHUI) ភេទស្រី អាយុ ២៣ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខEE7058599 

វត្ថុតាងចាប់យកមានៈ ថ្នាំគ្រាប់Fifi( ហ្វាយហ្វាយ) ចំនួន៣៥(សាមសិបប្រាំ)បន្ទះ , កូនជញ្ជីងថ្លឹងថ្នាំ១,គ្រាប់កាំភ្លើងខ្លី ២គ្រាប់ »ក្រោយពីសួរនាំបឋម បាននាំខ្លួនជនសង្ស័យទាំងអស់ទៅធ្វើសំណាកបឋម ស្វែងរកជម្ងឺកូវីត១៩ នៅមន្ទីពេទ្យបង្អែកប៉ោយប៉ែត ឃើញអវិជ្ចមាន (-) ។ 

មន្ទីប្រឆាំងគ្រឿងញៀននាំយកជនសង្ស័យចំនួន៤នាក់ មាន៖១-ឈ្មោះ ឆូយ ប៊ុនវុធ ភេទប្រុស, ២-ឈ្មោះ ហ្វូ ស៊ីនម៉ីង (HU.XINMING) ភេទប្រុស, ៣-ឈ្មោះ ហូ ស៊ាវហ៊ុយ (HU. XIAOHUI) ភេទស្រី, ៤-ឈ្មោះ សាំង ស៊ីហ្គង់ (ZHANG.ZHIQIANG) ភេទប្រុស រួមទំាងសម្ភារៈវត្ថុតាងដកហូតទំាងអស់ ត្រូវបានកំលាំងមន្ទីប្រឆាំងគ្រឿងញៀនក(១០) យកទៅបន្តរនិតិវិធីនៅមន្ទីប្រឆាំងគ្រឿងញៀនរាជធានីភ្នំពេញ ។

ដោយឡែកជនសង្ស័យចំនួន៤នាក់ឈ្មោះ ១ ងូយិន ធិ ទូយ៉េត ទ្រិញ (NGUYEN THI TUYET TRINH ភេទស្រី ជនជាតិវៀតណាម, ២ឈ្មោះ វូ បីង បីង (WU BING BING)ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិចិន, ៣ឈ្មោះ ទូ មីងសាំង (TU MINGFZANG) ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិចិន និង ៤ឈ្មោះ យុ ឡាង (YU LANG )ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិចិន ព្រមទាំងម្ចាស់ផ្ទះជួលចំនួន២នាក់ រួមទាំងសម្ភារៈវត្ថុតាង ត្រូវបានលោកព្រះរាជអាជ្ញារងអនុញ្ញាតអោយ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្តបន្ទាយមានជ័យ នាំខ្លួនយកមកសួរនាំបន្ត នៅការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត បន្ទាយមានជ័យ។

ដោយ៖លោក សៅ កុសល ០៤!!!!!






No comments