ដោយអនុវត្តតាមបទបញ្ជា លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត លោក សុខ ពេញណន នាយករងរដ្ឋបាលក្រុង ដឹកនាំក្រុមការងារ ចុះរៀបចំសណ្តាប់ធ្នាប់អមសងខាងផ្លូវZOA (ផ្សារសមាគមន៍) ចាប់ពីកែងផ្លូវមិត្តភាពឆ្ពោះទៅភូមិទួលពង្រ ចំពោះបញ្ហា ប្រជាពលរដ្ឋតសំយ៉ាប និងលក់ដូរនៅលើផ្លូវសាធារណៈ !!!!!

.......................................................................
ខេត្តបន្ទាយមានជ័យ៖នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១នេះ លោក សុខ ពេញណន នាយករងរដ្ឋបាលក្រុង ដឹកនាំក្រុមការងារសង្កាត់ផ្សារកណ្តាល និងសង្កាត់ប៉ោយប៉ែត រួមនិងអង្គភាពភូមិមិត្តភាព ភូមិចាន់គីរី និងភូមិប្រជាធម្មលិច ចុះរៀបចំសណ្តាប់ធ្នាប់អមសងខាងផ្លូវZOA (ផ្សារសមាគមន៍) ចាប់ពីកែងផ្លូវមិត្តភាពឆ្ពោះទៅភូមិទួលពង្រ ដោយបានស្នើឱ្យបងប្អូនប្រជាពលរដ្ឋដែលមានលំនៅឋានសងខាងផ្លូវធ្វើការរុះរើរាល់ស្លាកយីហោ សំយ៉ាបផ្ទះ និងសម្ភារៈផ្សេងៗ ឱ្យផុតពីចិញ្ចើមផ្លូវបេតុងប្រវែង២ម៉ែត្រ ដើម្បីទុកឱ្យសាធារណ ជនថ្មើរជើង ហើយលោកអភិបាលក្រុងនឹងបំពាក់បង្គោលភ្លើងសូឡាបំភ្លឺផ្លូវ។
ជាការឆ្លើយតបបងប្អូនប្រជាពលរដ្ឋដែលនៅសងខាងផ្លូវខាងលើបានសាទរចំពោះផែនការអភិវឌ្ឍន៍របស់លោកអភិបាលក្រុង ព្រមទាំងឯកភាពនឹងធ្វើការរុះសំណង់ដែរចូលទៅលើផ្លូវ សាធារណៈ និងសម្ភារៈផ្សេងៗ តាមការណែនាំរបស់ក្រុមការងារ ។
#ដោយលោក សៅកុសល តាខ្មៅ០៤!!!!!
No comments