សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

លោក ឧកញ៉ា ឈុន គីមហេង និងលោកជំទាវ ឧបត្ថម្ភអ៊ុកស៊ីសែនចំនួន៤០ធុង ជូនដល់រដ្ឋបាលក្រុងប៉ោយប៉ែត ដើម្បីជួយសង្គ្រោះអ្នកជម្ងឺដែល មានសភាពធ្ងន់ធ្ងររងគ្រោះដោយមេរោគកូវីដ-១៩ !!!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍



លោក ឧកញ៉ា ឈុន គីមហេង និងលោកជំទាវ ឧបត្ថម្ភអ៊ុកស៊ីសែនចំនួន៤០ធុង ជូនដល់រដ្ឋបាលក្រុងប៉ោយប៉ែត ដើម្បីជួយសង្គ្រោះអ្នកជម្ងឺដែល មានសភាពធ្ងន់ធ្ងររងគ្រោះដោយមេរោគកូវីដ-១៩ !!!!!

.......................................................................

ក្រុងប៉ោយប៉ែត : នៅរសៀលថ្ងៃច័ន្ទ ១០ កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ លោក ឧកញ៉ា ឈុន គីមហេង និងលោកជំទាវ ឧបត្ថម្ភអ៊ុកស៊ីសែនចំនួន៤០ធុង ជូនដល់រដ្ឋបាលក្រុងប៉ោយប៉ែត ក្រោមការដឹកនាំរបស់ លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត ដើម្បីបន្តប្រគល់ជូនតាមមន្ទីរពេទ្យសម្រាប់ប្រើប្រាស់ ជួយសង្គ្រោះអ្នកជម្ងឺដែល មានសភាពធ្ងន់ធ្ងររងគ្រោះដោយមេរោគកូវីដ-១៩ ។ 



ឆ្លៀតក្នុងឱកាសនោះ លោក អភិបាលក្រុង ក៏ សូម ជូនពរលោកឧកញ៉ា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ និងក្រុមការងារទទួលជោគជ័យគ្រប់ភារកិច្ច និងទទួលបាននូវពុទ្ធពរទាំង៤ប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

#ដោយ លោក សៅ កុសល តាខ្មៅ០៤!!!!!






No comments