សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

បុរសម្នាក់អង្គុយផ្សារធុងសុីទែនសាំងមិនប្រយត្ន័បណ្ដាលឲ្យឆ្លងផ្ទុះស្រោចមកលើខ្លួនស្លាប់បាត់បង់ជីវិត!!!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍



បុរសម្នាក់អង្គុយផ្សារធុងសុីទែនសាំងមិនប្រយត្ន័បណ្ដាលឲ្យឆ្លងផ្ទុះស្រោចមកលើខ្លួនស្លាប់បាត់បង់ជីវិត!!!!!

........................................................................

ភ្នំពេញ៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗនូវកន្លែងកើតហេតុក្រោយពេលរូបគាត់យកសុីទែនសាំងមកផ្សារហើយក៍បានឆ្លងផ្ទុះដោយនូវក្នុងនោះពុំមានសាំងទេគ្រាន់តែនៅចំហាយប្រេងបន្តិចបន្តួចនូវក្នុងស្ថានីយឥន្ធនៈសូគីមិចដែលកំពុងតែជួសជុលធ្វើថ្មីឡើងវិញ។



ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០១និង៣០នាទីរសៀល ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចស្ថាននីប្រេងឥន្ធនៈសូគីមិច ម្ដុំនឹងបូរីកីឡាតាមបណ្ដោយផ្លូវលេខ២១១កែងផ្លូវលេខ១៨២ ស្ថិតក្នុងភូមិទី១២​ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ជនរងគ្រោះ ឈ្មោះ ជា កុសល ភេទប្រុស អាយុ៣៧ មុខរបរជាជាងផ្សារដែក មានស្រុកកំណើតរស់នូវភូមិពាម ស្រុកមុខកំពូល ខេត្តកណ្ដាល ។



តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ កើតឡើងគេបានឃើញរូបគាត់ចូលមកផ្សារដែកសុីទែនសាំងនូវក្នុងការ៉ាស់ដែលកំពុងតែជួសជុលថ្មីឡើងវិញ ខណៈពេលកំពុងផ្សារស្រាប់តែឮសូសម្លេងផ្ទុះយ៉ាងខ្លាំងចេញពីក្នុងឃ្លាំង ទើបកម្មករផ្សេងៗទៀតបានរត់ចូលទៅរកមើលក៍ឃើញបុរសជាងផ្សារដែកម្នាក់នោះ បានដេកស្លា ប់បាត់ទៅហើយទើបបង្កការភ្ញាក់ផ្អើល រួចបានរាយការណ៍ជូនទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកដើម្បីត្រួតពិនិត្យមើល ។



ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានក៍បានទាក់ទងទៅមន្រ្តីជំនាញសុខាភិបាល ឲ្យចុះមកយកសំណាករបស់ជនរងគ្រោះទៅពិនិត្យមើលរួចរាល់ទើបដឹងថារូបគាត់អវិជ្ជមាននៅ covid កូវិដ ១៩ ទើបសមត្ថកិច្ចជំនាញធ្វើកំណត់ហេតុនឹងកុសលវិច្ច័យ រួចរាល់ក៍បានប្រគល់សពទៅឲ្យសាច់ញ្ញាតិនិងក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

#ដោយ លោក សៅ កុសល តាខ្មៅ០៤!!!!!






No comments