សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

បងប្អូនប្រជាពលរដ្ឋកំពុងត្អូញត្អែលបណ្តោយផ្លូវ 371 និងផ្លូវ 45BT ក្នុងសង្កាត់បឹងទំពុន កំពុងតែរង់ការខូចខាតយ៉ាងដំណំ ដោយសារតែក្រុមហ៊ុនដឹកដីមួយចំនួនមិនគោរពច្បាប់ឲ្យបានត្រឹមត្រូវ!!!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍



បងប្អូនប្រជាពលរដ្ឋកំពុងត្អូញត្អែលបណ្តោយផ្លូវ 371 និងផ្លូវ 45BT ក្នុងសង្កាត់បឹងទំពុន កំពុងតែរង់ការខូចខាតយ៉ាងដំណំ ដោយសារតែក្រុមហ៊ុនដឹកដីមួយចំនួនមិនគោរពច្បាប់ឲ្យបានត្រឹមត្រូវ!!!!!

....................................................................

ភ្នំពេញ៖ ចេញផ្សាយនៅថ្ងៃទី២០.០៧.២០២១ ប្រជាពលរដ្ឋដូចមហាជនដែលដំណើរឆ្លងកាត់តាមបណ្តោយផ្លូវ៣៧១ កំពុងត្អូញត្អែលបញ្ហាដុំដីមួយចំនួនធ្លាក់ពេញផ្លូវ នៅ បណ្តោយផ្លូវបេតុង៤៥BT ក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ កំពុងតែរង់ការខូចខាតយ៉ាងដំណំ ខណៈដែលក្រុមហ៊ុនដឹកជញ្ជូនអាចម៍ដី ប្រភេទឡានយក្ស កំពុងតែដឹកជញ្ជូន អាចម៍ដីយ៉ាងអនាធិបតេយ្យ ដោយគ្មានគោរពតាមច្បាប់ទម្លាប់ឲ្យបានត្រឹមត្រូវ ថែមទាំងបង្កឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដល់ សុវត្តិភាព សុខភាពសាធារណៈ របស់បងប្អូនប្រជាពលរដ្ឋ ទាំងក្នុងនិងក្រៅមូលដ្ឋាន។



ប្រជាពលរដ្ឋជាច្រើនដែលធ្វើដំណើរតាមបណ្តោយផ្លូវ៣៧១ និងផ្លូវ ៤៥BT បានត្អូញត្អែរតៗគ្នាថា ក្រុមហ៊ុនអាជីវកម្មដឹកដីនេះ កំពុងតែគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់អាយុជីវិតរបស់ពួកគាត់ ពោលគឺ៖ តាមបណ្តោយផ្លូវគឺ រអិលខ្លាំង ពេលមេឃភ្លៀង និងហ៊ុយពេលមេឃក្តៅ។



ពាក់ព័ន្ធទៅនិងករណីខាងលើនេះប្រជាពលរដ្ឋជាច្រើនសុំសំណូមពរដល់លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ មេត្តាពិនិត្យមើលនូវអាជីវកម្មដឹកដីខាងលើនេះផងទានដើម្បីសុវត្ថិភាពដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់នៅបណ្ដោយផ្លូវ ៣៧១៕

#ដោយតាខ្មៅ!!!!!









No comments