លោកស្រី រ៉ែន កន្និកា អភិបាលរងស្រុក តំណាងលោក កន សុខកាយ អភិបាលស្រុក នឹងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកល្វាឯម បានចុះសួរ សុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់អនុសាខាឧបត្ថម្ភដល់គ្រួសាររងគ្រោះធ្ងន់ធ្ងរ (របើកដំបូល) ចំនួន ២គ្រួសារ!!!!!
លោកស្រី រ៉ែន កន្និកា អភិបាលរងស្រុក តំណាង លោក កន សុខកាយ អភិបាលស្រុក នឹងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកល្វាឯម បានចុះសួរ សុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់អនុសាខាឧបត្ថម្ភដល់គ្រួសាររងគ្រោះធ្ងន់ធ្ងរ (របើកដំបូល) ចំនួន ២គ្រួសារ!!!!!
.........................................................................
ខេត្តកណ្តាល៖ថ្ងៃអង្គារ ១១កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០២១ អនុសាខាកាកបាទក្រហមកម្ពុជាស្រុក ដឹកនាំដោយលោកស្រី រ៉ែន កន្និកា អភិបាលរងស្រុក តំណាងលោក កន សុខកាយ អភិបាលស្រុក នឹងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកល្វាឯម នឹងដោយមានការចូលរួមពី លោកលោកស្រីសមាជិកសមាជិការអនុសាខា ក្រុមប្រឹក្សាឃុំ មេភូមិ យុវជនឃុំ បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់អនុសាខាឧបត្ថម្ភដល់គ្រួសាររងគ្រោះធ្ងន់ធ្ងរ (របើកដំបូល) ចំនួន ២គ្រួសារ នឹងគ្រួសាររងគ្រោះដោយអន្លើ (របើកដំបូល) ចំនួន០១ គ្រួសារ ក្នុងឃុំទឹកឃ្លាំង ឃុំបឹងគ្រំ នឹងឃុំល្វាសរ អំណោយរួមមាន អង្ករ២៥គីឡូក្រាម ឃីតចំនួន១កញ្ចប់ មី ១កេស ទឹកត្រី ១យួរ ឈុតសំភារះផ្ទះបាយ ១ឈុត និងឧបត្ថម្ភថវិកាសម្រាប់គ្រួសាររងគ្រោះធ្ងន់ធ្ងរ (របើកដំបូល) ចំនួន ១៥០.០០០ រៀល សម្រាប់ថវិកាគ្រួសាររងគ្រោះរបើកដំបូល (ដោយអន្លើ)ចំនួន ១០០.០០០រៀល ។
ក្នុងឱកាសនោះផងដែរ លោកស្រី ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើរសួរសុខទុក្ខពីសំណាក់លោក កន សុខកាយ ប្រធានអនុសាខាកាកបាទក្រហមស្រុក និងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមេត្តាថែរក្សាសុខភាព និងចូលរួមអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការការពារឆ្លងរីករាលដាលនៃជំងឺកូវីដ ១៩ នៅក្នុងសហគមន៍ ៣ការពារ ៣កុំ។
#ដោយរស្មីក្រុងតាខ្មៅ!!!!!
No comments