ទីតាំងលេងល្បែងជល់មាន់អនឡាញរឺភ្នាល់លុយតាមទូរទស្សន៍នៅបណ្តោយផ្លូវជាតិលេខ២ស្ថិតក្នុងឃ្លាំងសម្បត្តិស្រុកបាទី កំពុងតែប្រមូលផ្ដុំគ្នាលេងល្បែងសុីសងមិនខ្លាចញញើតសមត្ថកិច្ច!!!!!
ទីតាំងលេងល្បែងជល់មាន់អនឡាញរឺភ្នាល់លុយតាមទូរទស្សន៍នៅបណ្តោយផ្លូវជាតិលេខ២ស្ថិតក្នុងឃ្លាំងសម្បត្តិស្រុកបាទី កំពុងតែប្រមូលផ្ដុំគ្នាលេងល្បែងសុីសងមិនខ្លាចញញើតសមត្ថកិច្ច!!!!!
.....................................................................
ខេត្តតាកែវ៖ស្រុកបាទីចេញផ្សាយថ្ងៃ២១.០៧.២០២១ ទីតាំងលេងល្បែងជល់មាន់នឹងភ្នាល់ជល់មាន់តាមប្រពន្ធអុិនធើណេត រឺអនឡាញតាមទូរទស្សន៍ដុះស្លែរមួយកន្លែងនៅបណ្ដោយផ្លូវជាតិលេខ២ ទៅមុខការ៉ាស់សាំងតេលាស្ថិតក្នុងភូមិឃ្លាំងសម្បត្តិ ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ។សូមសមត្ថកិច្ចចុះបង្ក្រាបទីតាំងមួយនេះផងជៀសវាងប្រជាពលរដ្ឋសង្ស័យអសមត្ថភាពក្នុងការចុះបង្ក្រាប។
ទីតាំងបង្កប់លេងល្បែងសុីសងជល់មាន់អនឡាញដុះស្លែរមួយកន្លែងនេះពុំទាន់មានឃើញ អាជ្ញាធរមានសមត្ថកិច្ច ចុះធ្វើការបង្រ្កាបនោះឡើយទេបែរជាទុកឱកាសឲ្យក្រុមអ្នកញៀនល្បែងបង្កើតការជួបជុំ!ផ្សងសំណាងដែលអនុវត្តផ្ទុយពីការណែនាំនូវវិធានការ បីកុំ បីការពារ របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ប្រជាពលរដ្ឋសំណូមពរទៅលោក ឆាយ កែវមន្នី អធិការស្រុកបាទី សូមមានវិធានការចុះពិនិត្យនឹងបង្ក្រាបទីតាំងមួយកន្លែងផងជៀសវាងមានការរិះគន់ពីមហាជនអសមត្ថភាពក្នុងការបង្ក្រាប។
ជាពិសេសប្រជាពលរដ្ឋសូមណូមពរលោក ភួន ឈីមអភិបាលស្រុកបាទី សូមមេត្តាមានវិធានការយ៉ាងម៉ឺងម៉ាត់ហើយចុះបង្ក្រាបចំពោះជនដែលបើកលេងស៊ីសងនៅក្នុងមូលដ្ឋានដោយខុសច្បាប់និងមានការជួបជុំគ្នាហើយប្រជាពលរដ្ឋមានសង្ឃឹមថាទីតាំងបើកលេងល្បែងស៊ីសងជល់មាន់និងអាប៉ោងមួយនេះលោកអភិបាលនិងបង្ក្រាបបានជាមិនខាន។
ជុំវិញពាក់ព័ន្ធនិងការចុះផ្សាយល្បែងស៊ីសងនៅចំណុចខាងលើសារព័ត៌មានយើងរង់ចាំការបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធរាល់ម៉ោងធ្វើការ។
ការិយាល័យនិពន្ធ☎️,096 711 77 44/088 583 57 77
No comments