សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

លោក អ៊ូ ឈាង អភិបាលស្រុក ខ្លាំងមែនហ៊ានបិតភ្នែកបោះត្រា លើលិខិតទិញលក់ដី ដែលជាដីបឹងរបស់រដ្ឋ!!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍



លោក អ៊ូ ឈាង អភិបាលស្រុក ពិតជាខ្លាំងមែនហ៊ានបោះត្រា លើលិខិតទិញលក់ដី ដែលជាដីបឹងរបស់រដ្ឋ!!!!

.....................................................................

ខេត្តកណ្ដាល៖ ចេញផ្សាយនៅថ្ងៃទី២៥.០៧.២០២១ ដីបឹងអាងស្តុកទឹកដល់ធំរបស់រដ្ឋ ស្ថិតនៅភូមិឈើទាល២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលជាដីបឹងរបស់រដ្ឋ និងគ្រប់គ្រងដោយលិខិតលេខ ៧៥ សជណ ចុះនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០០៩ ពេលនេះត្រូវបានលោកស្រី អ៊ុក សឿន មេឃុំឈើទាល និងលោក អ៊ូ ឈាង អភិបាលស្រុកកៀនស្វាយ បិទភ្នែកបោះត្រា លើលិខិតលក់ដូរឲ្យទៅប្រជាពលរដ្ឋដែរមានអំណាចទឹកលុយ។



ដោយយោងតាមការអះអាងនិងបញ្ជាក់ពីអ្នកទិញដីនោះ បានបញ្ជាក់ថា៖ «ដីដែលស្ថិតនៅទីតាំងខាងលើពិតជាដីរបស់គាត់ ដែលបានទិញពីអ្នកដទៃពិតប្រាកដមែន ថែមទាំងមានលោក អ៊ូ ឈាង អភិបាលស្រុក ជាអ្នកដឹងលឺដោយចុះហត្ថលេខា និង បោះត្រា យល់ព្រមផ្ទេរសិទ្ធិ ទិញលក់ពិតប្រាកដ»។



ជុំវិញការលក់ដូរដីបឹងរបស់រដ្ឋខាងលើនេះ លោក អ៊ូ ឈាង បានថ្លែងប្រាប់សារព័ត៌មានយើងថា៖ «រឿងទិញលក់ដីបឹងស្តុកទឹករបស់រដ្ឋខាងលើនោះ គឺរឿងរបស់ប្រជាពលរដ្ឋ គាត់មិនបានដឹងទេ គាត់បានត្រឹមតែបោះត្រា និង ចុះហត្ថលេខា ឲ្យប៉ុណ្ណោះ» ពោលគឺ៖ បិទភ្នែកបោះត្រា ពេលបែកធ្លាយទើបឆ្លើយថាអត់ដឹង។


លោក អ៊ូ ឈាង បានបញ្ជាក់ទៀតថា៖ «គាត់មិនបានដឹងថាដី ដែរគាត់បោះត្រា នោះ គឺជាដីបឹងដែរគ្រប់គ្រងដោយលិខិតលេខ ៧៥ សជណ» នោះទេ។ ហើយលោកក៏ប្រាប់ថាករណីនេះត្រូវបានសាលាខេត្តកំពុងតែដោះស្រាយ។



ចំណែកឯលោកស្រី អ៊ុក សឿន មេឃុំឈើទាល ខាងសារព័ត៌មានយើងមិនអាចសុំការបំភ្លឺបន្ថែមបានទេព្រោះគាត់គ្មានពេលទំនេរ។



ពាក់ព័ន្ធទៅនឹងករណីលក់ដូរដីបឹងរដ្ឋ ដែលគ្រប់គ្រងដោយលិខិតលេខ ៧៥ សជណ ខាងលើនេះមហាជនជាច្រើនកំពុងតែរង់ចាំមើលចំណាត់ការរបស់លោក គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាល ខេត្តកណ្ដាល «ថា៖ តើមានចំណាត់ការបែបណាចំពោះបុគ្គលពាក់ព័ន្ធទាំងឡាយណាដែលថ្លើមធំហ៊ានលក់ដីបឹងរបស់រដ្ឋ»៕



ទំនាក់ទំនងការិយាល័យនិពន្ធ៖☎️0967117744/012279124

#ដោយតាខ្មៅ!!!!!














No comments