សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

តំណាងសមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជាអញ្ជើញសំណេះសំណាលនិងឧបត្ថម្ភដល់អ្នកសារព័ត៌មានកំពុងមានជីវភាពខ្វះខាត!!!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍


.............................................................................

ខេត្តកណ្តាលលោក ថាំង ប៊ុនសុង អគ្គលេខាធិការ រួមជាមួយលោក ហ៊ាង ប៊ុនថា អគ្គលេខាធិការរងតំណាង លោក ទេស វិបុល ប្រធានសមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១នេះ បានចុះសួរសុខទុក្ន សំណេះសំណាល និងបាន​ឧបត្ថម្ភ អង្ករ ត្រីខកំប៉ុង ទឹកស៊ីអ៊ីវ ទឹកត្រី សៀង អំបិល ស្ករស មីកញ្ចប់ ម៉ាស់  និងថវិកា ជូនដល់បងប្អូនអ្នកសារព័ត៌មានចំនួន៥អង្គភាព។



នាឱកាសនោះ លោក ហ៊ាង ប៊ុនថា អគ្គលេខាធិការរងបានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីលោកប្រធានសមាគម និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតបំពោះទឹកចិត្តរបស់សប្បុរសជននានាដែលតែងតែជួយឧបត្ថម្ភគាំទ្រដល់សកម្មភាពមនុស្សធម៌របស់លោកអគ្គលេខាធិការរងកន្លងមក ក៏ដូចជាពេលបច្ចុប្បន្ន។



ជាមួយគ្នានេះដែរលោកអគ្គលេខាធិការរងក៏បានជម្រុញលើកទឹកចិត្តដល់បងប្អូនអ្នកសារព័ត៌មានឲ្យបន្តការខិតខំប្រឹងប្រែងសិក្សា ឈ្វេងយល់ រៀនសូត្រពង្រឹងសមត្ថភាពលើវិស័យព័ត៌មានបន្ថែម ជាពិសេសគោរពក្រមសីលធម៌ វិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន ច្បាប់ស្តីពីរបបអ្នកសារព័ត៌មាន ច្បាប់ផ្សេងៗ និងលិខិតបទដ្ឋានគតិយុត្តនានា។ លោកបន្តទៀតថា យើងអ្នកសារព័ត៌មានត្រូវចូលរួមផ្សព្វផ្សាយតែព័ត៌មានពិត មិនមានលក្ខណៈញុះញុង ឬបង្កមហន្តរាយដល់សង្គមជាតិ និងបន្តផ្សព្វផ្សាយព័ត៌មានពិតពីប្រជាពលរដ្ឋនៅមូលដ្ឋានជូនរាជរដ្ឋាភិបាលនិងពីរាជរដ្ឋាភិបាលជូនប្រជាពលរដ្ឋវិញ ហើយជាពិសេសត្រូវប្រកាន់ខ្ជាប់នូវប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អ្នកសារព័ត៌មាន កុំបំពានសិទ្ធិអ្នកដទៃ កុំបំភ្លៃការពិត។



ទន្ទឹមគ្នានេះដែរ លោកអគ្គលេខាធិការរងបានអំពាវនាវដល់បងប្អូនអ្នកសារព័ត៌មានត្រូវបន្តចូលរួមទប់ស្កាត់ការរីករាលជំងឺកូវិដ១៩ ជាមួយរាជរដ្ឋាភិបាលដោយគោរពនិងអនុវត្តន៍តាមវិធានការរបស់ក្រសួងសុខាភិបាលនិងប្រសាសន៍ណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ៣កុំ ៣ការពារ។



គួរបញ្ជាក់ថា លោក ហ៊ាង ប៊ុនថា ត្រូវបានសមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជាតែងតាំងជាអគ្គលេខាធិការរងសមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជាកាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១៕

#ដោយតាខ្មៅ!!!!











No comments