សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ទីតាំងប្រមូលផ្ដុំគ្នាលេងល្បែងស៊ីសងមួយកន្លែងមិនខ្លាចញញើតនិងការឆ្លងរាលដាលជំងឺកូវីដ19សូមលោកអធិការស្រុកគងពិសីចុះបង្ក្រាបផង!!!!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍


..................................................................

ខេត្តកំពង់ស្ពឺស្រុកគងពិសី ទីតាំងប្រមូលផ្តុំគ្នាលេងល្បែងស៊ីសងខុសច្បាប់ «មាន់ជល់ និង ឆ្នោតឡូតូ ប្រភេទកាស៊ីណូអនឡាញ» មួយកន្លែងស្ថិតនៅភូមិសាយ៉ាវ ឃុំព្រះនិពាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ កំពុងតែល្មើសច្បាប់ ប្រមូលផ្ដុំគ្នាលេងល្បែងភ្នាល់ដាក់លុយយ៉ាងរំភើយ ពេញបន្ទុកស្រុក ប៉ុន្តែអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានមើលមិនឃើញ។


តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា៖ ទីតាំងល្បែងស៊ីសងខាងលើនេះ បានបើកទទួលភ្ញៀវតាំងពី ម៉ោង ៨-៩ព្រឹក រហូតដល់យប់ មានក្មេង មានចាស់ មកលេងភ្នាល់ជាប្រចាំ ដោយគ្មានខ្លាច ញញើតអាជ្ញាធរនិងសមត្ថកិច្ចសោះឡើយ។


ប្រជាពលរដ្ឋបានត្អូញត្អែរថា៖ អោយតែមានល្បែងស៊ីសងខុសច្បាប់នៅក្នុងមូលដ្ឋាន ប្រកដជាមានអំពើលួច ឆក់ ប្លន់ កាប់សម្លាប់ ជាក់ជាមិនខាន។



ប្រជាពលរដ្ឋជាច្រើនសុំសំណូមពរដល់លោកវរសេនីយ៍ឯក ឃឹម សុផាន់រ៉ា អធិការនគរបាលស្រុកគងពិសី មេត្តាចាត់វិធានការទប់ស្កាត់បទល្មើសល្បែងស៊ីសងខុសច្បាប់ខាងលើនេះផងទាន! ដើម្បីចូលរួមអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពទាំង៧ចំណុច ។

ដើម្បីជៀសវាងរងការចោទប្រកាន់ពីមហាជនក៏ដូចជាប្រជាពលរដ្ឋថាសមត្ថកិច្ចមូលដ្ឋាន អសមត្ថភាពក្នុងការបង្ក្រាបបនល្បែងស៊ីសងខាងលើ។

ពាក់ព័ន្ធនឹងការចុះផ្សាយល្បែងស៊ីសងខាងលើអង្គភាព(រស្មីក្រុងតាខ្មៅ) រង់ចាំការបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធរាល់ម៉ោងធ្វើការ។


ការិយាល័យនិពន្ធ☎️,096 711 7744/017 279 124

#ដោយតាខ្មៅ!!!!!









No comments