ឈ្មួញល្បីខាងរត់ពន្ធសាច់ខូចគុណភាពអស់លក្ខណ៍!!!លោក ឡៃ ឡាយនិង លោក កៅ ដោយ អាងខ្នង បង្អែក លោកវរសេនីយ៍ទោ តាំង កុកឆាយ មេបញ្ជាការង វរសេនាតូចការពារព្រំដែនគោក ៨០៧ ត្រូវសមត្ថកិច្ច និងមន្ត្រីជំនាញ ចាប់សាច់ជ្រូក គ្រឿងក្នុងជ្រូក ខូចគុណភាព ជិត១០តោន !!!
ឈ្មួញល្បីខាងរត់ពន្ធសាច់ខូចគុណភាពអស់លក្ខណ៍!!!លោក ឡៃ ឡាយនិង លោក កៅ ដោយ អាងខ្នង បង្អែក លោកវរសេនីយ៍ទោ តាំង កុកឆាយ មេបញ្ជាការង វរសេនាតូចការពារព្រំដែនគោក ៨០៧ ត្រូវសមត្ថកិច្ច និងមន្ត្រីជំនាញ ចាប់សាច់ជ្រូក គ្រឿងក្នុងជ្រូក ខូចគុណភាព ជិត១០តោន !!!
..................................................................
ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃពុធ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ ទីតាំង លួចលាក់ ដឹកជញ្ជូន ទំនិញ ជាច្រើនមុខ ដែលសិតសឹង ជាទំនិញ ខុសច្បាប់ និងមួយចំនួន ធំ ជាទំនិញ ខូចគុណភាព ដែលក្រុមឈ្មួញ ខិលខូច មានដូចជា លោក ឡៃ ឡាយ . លោក កៅ ជាអ្នករត់ការកាង បើកផ្លូវ ដោយ អាងខ្នង បង្អែក របស់ លោកវរសេនីយ៍ទោ តាំង កុកឆាយ មេបញ្ជាការង វរសេនាតូចការពារព្រំដែនគោក ៨០៧ អ្នករត់ការ បើកក្រុមហ៊ុន នាំទិញ ចូលប៉ុន្តែ ក្រុមឈ្មួញ ទាំងនោះ មិនបាន អនុវត្តន៍ តាម គោលការណ៍ របស់ ច្បាប់ ក៏ត្រូវ សមត្ថកិច្ច មន្ត្រីជំនាញ ចុះបង្ក្រាប ។
ដោយទង្វើក្អេងក្អាង ដឹកជញ្ជូន និងរក្សាទុក គ្មានស្តង់ដារ គ្មានអនាម័យ បណ្ដាលឱ្យប៉ះពាល់ ដល់សុខភាព ប្រជាពលរដ្ឋ គ្មានកោតខ្លាច ញញើត មន្ត្រីជំនាញ ដូចច្នេះ ហើយ ទើបសកម្មភាព ដឹកជញ្ជូន ទំនិញខូចគុណភាព ទាំងនោះ យ៉ាងអនាធិបតេយ្យ ត្រូវបានអ្នកសារព័ត៌មាន ក្នុងស្រុកជាច្រើនអង្គភាព ថតផ្សាយ រិះគន់ អំពីបញ្ហា នេះ ។
លោក ហ៊ុយ ទូច ប្រធានការរិយាល័យផលិតកម្ម នឹងបសុព្យាបាលខេត្តបន្ទាយមានជ័យ នៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ នឹង នេសាទ បានដឹកនាំ មន្ត្រីក្រោមឱវាទ លួចឆ្មក់ ចុះបង្ក្រាប ដល់ទីតាំង កំពុង ផ្ទេរទំនិញ រហូត មានកិច្ច សហកា ជាមួយ លោក ម៉េង មុនីរក្ស នាយសង្កាត់រដ្ឋបាលជលផលប៉ោយប៉ែត និង លោកវរសេនីយ៌ទោ រស់ អៀម នាយការិល័យស្ដីទី សេដ្ឋកិច្ចខេត្ត . លោកវរសេនីយ៍ត្រី បាញ់ សេង នាយផ្នែកសេដ្ឋកិច្ច ខេត្តបន្ទាយមានជ័យ ធ្វើការឆែកឆេរ រកឃើញ ទំនិញខុសច្បាប់ ជាច្រើនមុខ ដែរឈ្មួញ លួចបង្កប់ ក្រោម ទំនិញមួយចំនួន និង ត្រី ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្នុងនោះទំនិញ ខូចគុណភាព ដែលដកហូត រួមមាន :
១ . កេសសាច់ជ្រូក ចំនួន៥៤កេស ៣៤០២គីឡូក្រាម
២ . កេសជ្រូកកណ្ដុល ៤កេស ២៥២គីឡូក្តាម
៣ . ១០៤ ការ៉ុង ប្រភេទ សាច់ និងគ្រឿងក្នុងជ្រូក ៥៣០៤គីឡូក្រាម ។
៤ . ក្បាលត្រីចាបស ចំនួន២០០គីឡូក្រាម
សរុប ៩,១៥៨គីឡូក្រាម។
សូមបញ្ជាក់ថា ទំនិញខុសច្បាប់ ទាំងនោះបាន ត្រូវបាន ក្រុមឈ្មួញ ក្អេងក្អាង ដែលមាន លោក ឡៃ ឡាយ . លោក កៅ ជាអ្នករត់ការកាង បើកផ្លូវ ដោយមានខ្នងបង្អែក ជ្រកកោន ក្រោមក្រុមហ៊ុន របស់ លោកវរសេនីយ៍ទោ តាំង កុកឆាយ មេបញ្ជាការង វរសេនាតូចការពារព្រំដែនគោក ៨០៧ នាំចូលមកពីប្រទេសថៃឡង់ដ៍ ចូលតាមច្រកអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សម្រាប់ចែកចាយបន្តតាមខេត្តផ្សេងៗ ដោយអនុវត្តន៍ខុសពី ច្បាប់ដែលសុំបាន ។
ទំនិញដែលមន្ត្រីជំនាញដកហូតបាន ត្រូវបាន ដុតកម្ទេចចោល នៅល្ងាចថ្ងៃដដែល នេះតែម្ដង សម្រាប់ ម្ចាស់ទំនិញ និងអ្នកពាក់ព័ន្ធ មន្ត្រីជំនាញ កំពុងធ្វើការទៅតាមនីតិវិធីច្បាប់ បន្ត ៕
#ដោយលោក សៅ កុសល តាខ្មៅ០៤!!!!!
No comments