សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

កម្លាំងសមត្ថកិច្ចជំនាញនៃអធិការខណ្ឌកំបូលឃាត់ខ្លួនតាកុងឡានម្នាក់នឹងជនសង្ស័យ ១៧នាក់ទៀតក្លែងខ្លួនជាព្រះសង្ឃ!!!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍




កម្លាំងសមត្ថកិច្ចជំនាញនៃអធិការខណ្ឌកំបូលឃាត់ខ្លួនតាកុង ឡានម្នាក់នឹងជនសង្ស័យ ១៧នាក់ទៀតក្លែងខ្លួនជាព្រះសង្ឃ!!!!!

...................................................................

ភ្នំពេញ៖កម្លាំងសមត្ថកិច្ចជំនាញនៃអធិការខណ្ឌកំបូលចាប់ខ្លួនតាកុងឡានម្នាក់នឹងជនសង្ស័យ ១៧នាក់ទៀតក្លែងខ្លួនជាព្រះសង្ឃ ត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់កាលពីវេលាម៉ោង១១និង៣០ នាទីព្រឹក ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

ដោយទទួលបានព័ត៌មានពីលោកគ្រូអនុគណខណ្ឌកំបូល និងមានការប្តឹងរាយការណ៍ពីប្រជាពលរដ្ឋ លោកវរសេនីយ៍ឯក ហង្ស មុនី អធិការនគរបាលខណ្ឌកំបូល បានឲ្យលោកវរសេនីយ៍ទោ ឈឹម សាវុទ្ធ អធិការរង ទទួលការងារព្រហ្មទណ្ឌ ចុះស្រាវជ្រាវរករហូតឈានដល់ការបង្រ្កាបចាប់ខ្លួនជនសង្ស័យចំនួន១៨នាក់ (ម្នាក់ជាអ្នកបើកឡាន) ដោយនៅពេលព្រឹកបានស្លៀកពាក់គ្រងស្បង់ជីវរក្លែងជាព្រះសង្ឃដើរបិណ្ឌបាត្រ រៃអង្គាសប្រាក់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខណ្ឌកំបូលជាយូរមកហើយ។ នៅថ្ងៃខាងលើជនសង្ស័យ១០នាក់ក្នុងនោះគ្រងស្បង់ជីវរក្លែងជាព្រះសង្ឃ០៩នាក់ និង០១នាក់ទៀតជាតៃកុងឡានត្រូវបានចាប់ខ្លួន ខណៈដែលជនសង្ស័យតៃកុងឡានបានបើករថយន្តម៉ាកកូរ៉ូឡាដឹកប្រមូលសង្ឃក្លែងក្លាយទាំងនោះពីគោលដៅមួយចំនួនក្រោយពីរៃអង្គាសប្រាក់ពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។បន្ទាប់ពីសាកសួរជនសង្ស័យទាំងនេះហើយកម្លាំងនគរបាលខណ្ឌកំបូលក៏បានបន្តចាប់ខ្លួនជនសង្ស័យក្លែងជាព្រះសង្ឃ០៨នាក់ទៀត។ 

ជនសង្ស័យជាសង្ឃក្លែងក្លាយបន្ទាប់មកត្រូវបានព្រះអនុគុណខណ្ឌកំបូល បានចាប់ផ្សឹកពួកគេ ហើយប្រគល់ជនសង្ស័យ និងវត្ថុតាងស្បង់ជីវរទៅសមត្ថកិច្ច ដើម្បីឱ្យសមត្ថកិច្ចយកចាត់ការតាមផ្លូវច្បាប់។

#ដោយរស្មីក្រុងតាខ្មៅ!!!!!















No comments