សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

លោកវរសេនីយ៍ឯក ឡេង​ ប៊ុនឡុង​ អធិការនគរបាលស្រុកព្រៃកប្បាស បានដឹកនាំកម្លាំងចុះត្រួតពិនិត្យ រៀបចំកម្លាំងការពារ សន្តិសុខ សណ្តាប់ធ្នាប់ ជូនបងប្អូនប្រជាពលរដ្ឋ ដែលមកទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩!!!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍



លោកវរសេនីយ៍ឯក ឡេង​ ប៊ុនឡុង​ អធិការនគរបាលស្រុកព្រៃកប្បាស បានដឹកនាំកម្លាំងចុះត្រួតពិនិត្យ រៀបចំកម្លាំងការពារ សន្តិសុខ សណ្តាប់ធ្នាប់ ជូនបងប្អូនប្រជាពលរដ្ឋ ដែលមកទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩!!!!!

........................................................................

ខេត្តតាកែវ ៖ នៅព្រឹកថ្ងៃពុធ ៥កើត​ ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១​ លោក​ ញ៉ែម​ ស្រស់​ អភិបាល​ នៃគណៈអភិបាលស្រុកព្រៃកប្បាស ​ លោកឧត្តមសេនីយ៍ត្រី​ ហ៊ិន​ សុខខេង​ ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ​ និងជាប្រធានក្រុមការងារចុះជួយស្រុកព្រៃកប្បាស លោកឧត្តមសេនីយ៍ត្រី​ ជា​ សំបូរណ៍​ ស្នងការរងទទួលផែនការងារវរព្រំដែនលេខ៦០៣​ និងជាអនុប្រធានក្រុមកាងារចុះជួយស្រុកព្រៃកប្បាស និងលោកវរសេនីយ៍ឯក ឡេង​ ប៊ុនឡុង​ អធិការនគរបាលស្រុកព្រៃកប្បាស បានដឹកនាំកម្លាំងចុះត្រួតពិនិត្យ រៀបចំកម្លាំងការពារ សន្តិសុខ សណ្តាប់ធ្នាប់ ជូនបងប្អូនប្រជាពលរដ្ឋ ដែលមកទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ មានចំនួន៣ទីតាំងនៅក្នុងមូលដ្ឋានស្រុកព្រៃកប្បាស៖

១.មន្ទីរពេទ្យបង្អែកព្រៃកប្បាស​ (ភូមិព្រៃល្វាលិច​ ឃុំព្រៃល្វា)

​២.វត្តកំពែង​ (ភូមិកំពែងធំ ឃុំកំពែង​)

៣.បឋមសិក្សាភ្ញីមាស​ (ភូមិត្រពាំងធំ​ ឃុំព្រៃផ្តៅ)

សូមបងប្អូនប្រជាពលរដ្ឋស្ថិតក្នុងភូមិឃុំខាងលេីដែលមិនទាន់បានទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩​ សូមរួសរាន់ទៅទទួលឱ្យបានគ្រប់ៗគ្នា​ និងអនុវត្តវិធានការ​ #០៣កុំ០៣ការពារ​ ៕

#ដោយរស្មីក្រុងតាខ្មៅ!!!!!















No comments