សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

លោក កន សុខកាយ អភិបាលស្រុក និងជាប្រធានគណៈកម្មា ធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុក បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់អនុសាខាឧបត្ថម្ភដល់គ្រួសារអតីតយុទ្ធជន ចំនួន២គ្រួសារ!!!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍



លោក កន សុខកាយ អភិបាលស្រុក និងជាប្រធានគណៈកម្មា ធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុក បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់អនុសាខាឧបត្ថម្ភដល់គ្រួសារអតីតយុទ្ធជន ចំនួន២គ្រួសារ!!!!!

..................................................................

ខេត្តកណ្តាល៖នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១​​អនុសាខាកាកបាទក្រហមសកម្ពុជាស្រុក​ល្វាឯម​  ដឹកនាំដោយលោក កន សុខកាយ អភិបាលស្រុក និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុក រួមមួយលោកស្រី រ៉ែន កន្និកា អភិបាលរងស្រុក និងជាអនុប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុក ព្រមទាំងលោកលោកស្រីសមាជិកសមាជិកាអនុសខា  អាជ្ញាធរ​ ឃុំ ភូមិ បានចុះសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌របស់អនុសាខាឧបត្ថម្ភដល់គ្រួសារអតីតយុទ្ធជន ចំនួន ១គ្រួសារ និងគ្រួសារក្រីក្រ ចំនួន០១ គ្រួសារ ក្នុងឃុំពាមឧកញ៉ាអុង​ អំណោយរួមមាន អង្ករ២៥គីឡូ​ក្រាម​ ឃីតចំនួន១កញ្ចប់ មី ១កេស ទឹកត្រី ១យួរ និងឧបត្ថម្ភថវិកាសម្រាប់គ្រួសារអតីតយុទ្ធជន ចំនួន ២០០.០០០ រៀល សម្រាប់ថវិកាគ្រួសារក្រីក្រ ចំនួន ៣០០.០០០រៀល​ ។



ក្នុងឱកាសនោះផងដែរ លោក កន សុខកាយ ប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុក បានមានប្រសាសន៍សួរសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមេត្តាថែរក្សាសុខ​ភាព និងចូលរួមអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការការពារការឆ្លងរីករាលដាលនៃជំងឺកូវីដ ១៩​ ៣កុំ​ និង៣ការពារ។

#ដោយរស្មីក្រុងតាខ្មៅ!!!!!










No comments