សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ជនសង្ស័យម្នាក់ធ្វើសកម្មភាពលួចកាបូបលុយត្រូវបានកម្លាំងជំនាញនៃអធិការខណ្ឌច្បារអំពៅឃាត់ខ្លួន!!!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍



ជនសង្ស័យម្នាក់ធ្វើសកម្មភាពលួចកាបូបលុយត្រូវបានកម្លាំងជំនាញនៃអធិការខណ្ឌច្បារអំពៅឃាត់ខ្លួន!!!!!

..................................................................

ភ្នំពេញ៖បុរសម្នាក់ធ្វើសកម្មភាព លួច (កាបូបលុយ)ត្រូវបានកម្លាំងជំនាញនៃអធិការខណ្ឌច្បារអំពៅឃាត់ខ្លួន នៅចំណុចស្ថានីយ៍ប្រេងឥន្ធនៈ CalTex ផ្លូវ ជាតិលេខ១ ភូមិដើមអំពិល សង្កាត់ច្បារ អំពៅ១ ខណ្ឌច្បារអំពៅ នៅថ្ងៃទី ១៤-០៧-២០២១ ម៉ោង១៣និង០០នាទី។


បើតាមការឲ្យដឹងពីជនរងគ្រោះឈ្មោះ ជា សុខជាតិ ភេទ ប្រុស អាយុ ៤៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវ លំ ភូមិអង្គរជ័យ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។



សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យឈ្មោះ ហែម សុងហេង ភេទ ប្រុស អាយុ ១៩ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវ លំ ភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ។

ហេតុការណ៍ ៖ មុនដំបូងជនរងគ្រោះ និងប្រពន្ធបើករថយន្តម៉ាក Lexus RX-៣០០ ពណ៌ទឹកមាស ផ្លាកលេខ ភ្នំពេញ ២AH-4945 ចតទុកនៅក្នុងស្ថានីយ៍ប្រេងឥន្ធនៈ CalTex (ចំណុចកើតហេតុ) ដោយពុំបានចាក់ទ្វាររថយន្តទេ រួចនាំគ្នាទៅ ទិញផ្លែធុរេននៅក្បែរនោះ ស្រាប់តែមានជនសង្ស័យ ០២នាក់ ឈ្មោះ ហែម សុងហេង និងឈ្មោះ រុក ជិះកង់០១គ្រឿង ពណ៌ទឹកប្រាក់មកឈប់ក្បែរកន្លែងកើតហេតុខាងលើ  រួចនាំគ្នាធ្វើសកម្មភាពបើកទ្វាររថយន្តលួចយកការបូបលុយជនរង គ្រោះ ក្នុងការបូបមាន 



៖ ខ្សែកមាស ១ខ្សែ មានបណ្តោងរូបផ្កា ទម្ងន់ ២តម្លឹង, ខ្សែកប្លាទីន ១ខ្សែ មានបណ្តោងរួបមាន់ ទម្ងន់ ១តម្លឹង, លុយខ្មែរ ១,៣៥០,០០០រៀល, អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ០១សន្លឹក (ឈ្មោះ ស៊ុន សុគន្ធា) និងទូរ ស័ព្ទដៃ០១គ្រឿង ម៉ាក Samsung Note-៨ ពណ៌ខ្មៅ ប្រើលេខស៊ីម 070661616 រួចនាំគ្នាជិះកង់គេចខ្លួន។ បន្ទាប់ មកជនសង្ស័យឈ្មោះ ហែម សុងហេង ដកយកខ្សែកចំនួន ២ខ្សែខាងលើ ចំណែកលុយ និងសម្ភារៈសេសសល់ក្នុងកាបូប ជនសង្ស័យឈ្មោះ រុក ជាអ្នកយកទុក រួចនាំគ្នាគេចខ្លួន។ 



លុះដល់ម៉ោង១៧និង៣០នាទី ថ្ងៃដដែល សមត្ថកិច្ចយើងឃាត់ ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ ហែម សុងហេង នៅចំណុចភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ដកហូតវត្ថុ តាងកង់០១គ្រឿង (ជិះធ្វើសកម្មភាព) និងខ្សែកចំនួន ២ខ្សែខាងលើ បញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ចាត់ ការតាមច្បាប់។ ចំណែកបក្ខពួកជនសង្ស័យឈ្មោះ រុក រត់គេចខ្លួនបាត់។ 

#ដោយរស្មីក្រុងតាខ្មៅ!!!!!








No comments