លោកអធិការស្រុកកំពង់រោទរ៍សូមមេត្តាចុះបង្ក្រាបទីតាំងហាងកាហ្វេមួយកន្លែងបើកលេងល្បែងជល់មាន់តាម អនឡាញ និងមានបង្កប់ វង់អាប៉ោង ជៀសវាងមហាជនរិះគន់អសមត្ថភាព!!!!!!
លោកអធិការស្រុកកំពង់រោទរ៍សូមមេត្តាចុះបង្ក្រាបទីតាំងហាងកាហ្វេមួយកន្លែងបើកលេងល្បែងជល់មាន់តាម អនឡាញ និងមានបង្កប់ វង់អាប៉ោង ជៀសវាងមហាជនរិះគន់អសមត្ថភាព!!!!!!
.....................................................................
ខេត្ដស្វាយរៀង៖ ចេញផ្សាយថ្ងៃទី១៧.០៧.២០២១ ទីតាំងមួយកន្លែងបើកល្បែងជល់មាន់ តាមអនឡាញ និងមានបង្កប់ វង់អាប៉ោង នៅក្នុងហាងកាហ្វេជ្រកក្រោមស្លាកយីហោ លក់ឆ្នោតខ្មែរ តាមអនឡាញ ដែលជាល្បែងស៊ីសង មួយប្រភេទមានអាជ្ញាបណ្ណ័ ស្ថិតក្នុងចំណុចផ្លូវលំខាងលិច វត្តកោះអណ្តែត ចម្ងាយជិត១,០០០ម៉ែត្រ ស្ថិតនៅភូមិថ្មី ឃុំថ្មី ស្រុកកំពង់រោទិ៍ ខេត្ដស្វាយរៀង។
ធ្វើឲ្យសមត្ថកិច្ចពិបាកក្នុងការចុះបង្ក្រាបធ្វើឲ្យប្រជាពល រដ្ឋមានការព្រួយបារម្ភ និងភ័យខ្លាចការឆ្លងរីករាលដាលជម្ងឺកូវីដ-១៩ នៅក្នុងសហគមន៍។
ដោយមានអ្នកញៀនល្បែងមកផ្តុំគ្នា ភ្នាល់មាន់ជល់និងចាក់អាប៉ោង ប្រមាណជាង៥០នាក់ បានមកបំពាក់បំពូនគ្នា ភ្នាល់ជល់មាន់នៅក្នុងកន្លែងហាងកាហ្វេមួយនេះ។
បើតាមប្រភពពីប្រជាពលរដ្ឋសុំមិនបញ្ចេញឈ្មោះ បានឲ្យអ្នកសារព័ត៌មាន អោយដឹងថា ល្បែងភ្នាល់ជល់មាន់ តាមអនឡាញ បង្កប់វង់អាប៉ោង ក្រោមស្លាកយីហោលក់ឆ្នោតឡូត ដែលមានម្ចាស់ ឈ្មោះ{ វុធ }នេះគឺបានបើកលេងល្បែងស៊ីសង យូឆ្នាំមកហើយ បើនិយាយឲ្យសាមញ្ញគឺដុសស្លែតែម្តង។
លោកនាយប៉ុស្តរដ្ឋបាលឃុំថ្មី បានឲ្យដឹងថា ពិតជាមានករណីនេះមែន ដោយសមត្ថកិច្ចធ្លាប់ចុះទៅអប់រំនិងធ្វើកិច្ចសន្យាចំនួន២លើក មកហើយ តែមិនរាងចាលសោះ សមត្ថកិច្ចបានឲ្យដកទូរទស្សន៍ចេញ ក៏ប៉ុន្តែម្ចាស់ផ្ទះមិនយល់ព្រមដោយគេ សំអាងថា គេលក់ឆ្នោតឡូតូខ្មែរ តាមអនឡាញ មានអាជ្ញាបណ្ណ័ ដូច្នេះទើបពិបាកបង្ក្រាប ក៏ប៉ុន្តែពេលសមត្ថកិច្ច ដកថយ គេបើកល្បែងភ្នាល់ជល់មាន់ ចំណែកបង្កប់វង់អាប៉ោង លោកមិនដឹងទេ ដោយលោកជាប់ធ្វើចត្តាឡីស័ក៣ថ្ងៃ មកហើយ។
បើតាមប្រជាពលរដ្ឋអ្នករស់នៅជិតហាងកាហ្វេនោះ ប្រាប់ឲ្យដឹងថា នៅថ្ងៃសៅរ៍-ថ្ងៃអាទិត្យ គឺមានអ្នកមកលេងល្បែងជល់មាន់តាមអនឡាញ ចាក់អាប៉ោង និងចាក់ឆ្នោតឡូតូ តាមអនឡាញ ដែលរាល់ថ្ងៃមិនតិចជាង៥០នាក់ ទៅ៦០នាក់ ចាក់ភ្នាល់គ្នាហ៊ោកញ្ចៀវ គ្មានខ្លាច ញញើតសមត្ថកិច្ចឡើយ។
ប្រជាពលរដ្ឋសំណូមពរលោក ហែម សាមុត អធិការនគរបាលស្រុកកំពង់រោទិ៍គួរមានវិធានការចុះបង្ក្រាបល្បែងស៊ីសងមួយកន្លែងនេះផងទានជៀសវាងមានការរិះគន់ពីមហាជនក៏ដូចបងប្អូនប្រជាពលរដ្ឋអសមត្ថភាពក្នុងការចុះបង្ក្រាបល្បែងស៊ីសង។
ប្រជាពលរដ្ឋសំណូមពរ លោក សុច ពិសី អភិបាលស្រុកកំពង់រោទ៌ សូមមេត្តាមានវិធានការចំពោះទីតាំងមួយកន្លែងនេះកំពុងតែបើកលេងល្បែសុីសងខុសច្បាប់និងប្រមូលផ្ដុំគ្នាដោយមិនខ្លាចការឆ្លងរាលដាលពីជំងឺកូវីដ19 ប្រជាពលរដ្ឋសង្ឃឹមថាទីតាំងមួយនេះលោកអភិបាលនិងប្រើកំដាប់ដៃបំបែកទីតាំងនេះបានជាមិនខាន។
ជុំវិញការចុះផ្សាយល្បែងស៊ីសងខាងលើអ្នកសារព័ត៌មានយើងរង់ចាំការបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្រាល់ម៉ោងធ្វើការ។
ការិយាល័យនិពន្ធ 📱0885835777 /0967117744
#ដោយតាខ្មៅ!!!!!
No comments