សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

គោយន្តកន្ត្រៃដឹកឈើទាំងកណ្តាលថ្ងៃដោយមិនខ្លាចពីសមត្ថកិច្ចណាបង្ក្រាបឡើយ,,

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍



គោយន្តកន្ត្រៃដឹកឈើទាំងកណ្តាលថ្ងៃដោយមិនខ្លាចពីសមត្ថកិច្ចណាបង្ក្រាបឡើយ!!!!!

.......................................................................

ខេត្តសៀមរាបស្រុកជីក្រែង ចេញផ្សាយ ថ្ងៃទី១៧ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង០៤និង១៥នាទី ក្រុមការងាររបស់(អង្គភាពរស្មីក្រុងតាខ្មៅ) បានប្រទះឃើញគោយន្តកន្ត្រៃមួយគ្រឿងដឹកឈើទាំងកណ្តាលថ្ងៃដោយមិនខ្លាចសមត្ថកិច្ចណាបង្ក្រាបឡើយ។



ឈើទាំងនោះប្រទះឃើញដឹកចេញពីរចំណុចភ្នំក្បាលខ្មោចដោយឆ្លងកាត់តាមផ្សារខ្វាវយកមកទម្លាក់ទុក្ខនៅចំណុចភូមិក្បាលខ្មោចដោយរំភើយមានឃើញសមត្ថកិច្ចឬក៏អាជ្ញាធរជំនាញពាក់ព័ន្ធណាម្នាក់ចុះបង្ក្រាបឡើយមិនដឹងថាជំនាញឬក៏មន្ត្រីដែលពាក់ព័ន្ធទាំងនោះដេកលក់អស់ហើយឬក៏មិនដឹងបានជាមេឈ្មួញថ្លើមធំដុះស្លែម្នាក់នេះហ៊ានដឹកឈើទាំងកណ្ដាលថ្ងៃត្រង់ដោយមិនខ្លាចសមត្ថកិច្ចដែលពាក់ព័ន្ធចុះបង្ក្រាបឡើយ



ប្រជាពលរដ្ឋដែលរស់នៅភូមិក្បាល ខ្មោចឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប អស់សង្ឃឹមនិងអាជ្ញាធរដែលពាក់ព័ន្ធមិនចុះបង្រ្កាបនៅតែបណ្ដែតបណ្ដោយឲ្យឈ្មួញឈើដឹកទាំងកណ្ដាលថ្ងៃយ៉ាងនេះថ្ងៃក្រោយដែនជម្រកសត្វព្រៃនិងព្រៃឈើពិតជាហិនហោចជាក់ជាមិនខានឡើយហើយធនធានធម្មជាតិក៏លេងមានទៀតហើយដោយសារតែពួកឈ្មួញកាប់បំផ្លាញឬក៏ទន្ទ្រានដឹកឈើទាំងកណ្ដាលថ្ងៃត្រង់បែបនេះ៕



តើលោក ភោគ វិរ: នាយសង្កាត់ខ្វាវ  មានចំណាត់ការយ៉ាងណាពាក់ព័ន្ធនឹងបញ្ហាមានការដឹកជញ្ជូនឈើខុសច្បាប់ចេញតាមតំបន់ខាងលើយ៉ាងគគ្រឹកគគ្រេងហើយមិនខ្លាចញញើតច្បាប់ឬមួយឈ្មួញទាំងនោះមានការសែនព្រេន សែនដង្វាយ ជូនលោកហើយមើលទៅ




ប្រជាពលរដ្ឋសង្ឃឹមថាលោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប នឹងមានចំណាត់ការយ៉ាងក្តៅគគុករាប់បទល្មើសដឹកជញ្ជូនឈើដោយខុសច្បាប់ជៀសវាងមហាជននិង ប្រជាពលរដ្ឋដាក់ការសង្ស័យមានការឃុបឃិតគ្នាជាប្រព័ន្ធ។

ជុំវិញការចុះផ្សាយបញ្ហាបទល្មើសព្រៃឈើខាងលើអង្គភាពសារព័ត៌មានយើងរង់ចាំការបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធរាំធ្វើការ។

ការិយាល័យនិពន្ធ   ☎️ 088 5835 777

                             ☎️096 7117 744


#ដោយៈលោកម៉ាន់មី តាខ្មៅ៩!!!!











No comments