សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

លោក គាត ហ៊ុល អភិបាល ក្រុងប៉ោយប៉ែត អញ្ជើញ ចុះត្រួតពិនិត្យទីតាំងមណ្ឌលធ្វើចត្តាឡីស័កវិទ្យាល័យនិមិត្ត និងអនុវិទ្យាល័យស្រះត្រាច ក្រុងប៉ោយប៉ែត !!!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍



លោក គាត ហ៊ុល អភិបាល ក្រុងប៉ោយប៉ែត អញ្ជើញ ចុះត្រួតពិនិត្យទីតាំងមណ្ឌលធ្វើចត្តាឡីស័កវិទ្យាល័យនិមិត្ត និងអនុវិទ្យាល័យស្រះត្រាច ក្រុងប៉ោយប៉ែត !!!!!

...........................................................................

ក្រុងប៉ោយប៉ែត : នៅថ្ងៃអាទិត្យ ៩ កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ ដោយមានការយកចិត្តទុកដាក់ មិនថាថ្ងៃឈប់សម្រាក ថ្ងៃ សៅរ៍ រឺ ថ្ងៃ អាទិត្យ នោះ អាជ្ញាធរក្រុងប៉ោយប៉ែត ក្រោមការដឹកនាំផ្ទាល់ របស់ លោក គាត ហ៊ុល តែងតែ ចុះ ពិនិត្យ សកម្មភាព និងដោះស្រាយបញ្ហាប្រឈម ផ្សេងៗ ។

   


ជាក់ស្តែងថ្ងៃនេះលោក គាត ហ៊ុល អភិបាល នៃគណៈអភិបាល ក្រុងប៉ោយប៉ែត បានអញ្ជើញ ចុះត្រួតពិនិត្យទីតាំងមណ្ឌលធ្វើចត្តាឡីស័កវិទ្យាល័យនិមិត្ត និងអនុវិទ្យាល័យស្រះត្រាច ក្នុងសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលទទួលបងប្អូនប្រជាពលរដ្ឋធ្វើដំណើរត្រឡប់មកពីប្រទេសថៃ។ 



នៅក្នុងឱកាសនោះ លោក អភិបាលក្រុង ក៏ សូមអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋ បន្តចូលរួមអនុវត្តវិធានការណែនាំរបស់អាជ្ញាធរ វិធានការការពារនានារបស់ក្រសួងសុខាភិបាល ជាពិសេស អនុវត្តវិធាន "៣ការពារ ៣កុំ" ឱ្យបានខ្ជាប់ខ្ជួនទាំងអស់គ្នា ។

#ដោយលោកសៅកុសលតាខ្មៅ០៤!!!!!












No comments