ឯកឧត្តម នាយឧត្តម សេនីយ៍ កែ គឹមយ៉ាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តបន្ទាយមានជ័យ ផ្ដល់កាដូរ ផ្លូវក្រាលថ្មមុិច១ខ្សែ ជូនប្រជាពលរដ្ឋ តាមរយៈលោក គាត ហ៊ុល អភិបាល ក្រុងប៉ោយប៉ែត !!!
ឯកឧត្តម នាយឧត្តម សេនីយ៍ កែ គឹមយ៉ាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តបន្ទាយមានជ័យ ផ្ដល់កាដូរ ផ្លូវក្រាលថ្មមុិច១ខ្សែ ជូនប្រជាពលរដ្ឋ តាមរយៈលោក គាត ហ៊ុល អភិបាល ក្រុងប៉ោយប៉ែត !!!
..................................................................
ខេត្តបន្ទាយមានជ័យ៖ព្រឹក ថ្ងៃសៅរ៍ ៨ កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ នេះ មេល្អ កូនក៏ល្អ ថ្មមុិចចំនួន១១ រថយន្តធំ ដែលជា អំណោយដ៏ថ្លៃថ្លា របស់ ឯកឧត្តម នាយឧត្តម សេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តបន្ទាយមានជ័យ ត្រូវបាន លោក គាត ហ៊ុល អភិបាល នៃគណៈអភិបាល ក្រុងប៉ោយប៉ែត ដឹកនាំក្រុមការងារ នាំយក គ្រឿងចក្រ ផ្ទាល់ខ្លួន ចុះស្ថាបនា ផ្លូវក្រាលថ្មមុិច ជូនប្រជាពលរដ្ឋ ស្ថិតក្នុងភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ក្រោយ រៀបចំប្រព័ន្ធលូ និង កៀរកិន ធ្វើគ្រឹះ ក្រោម រួចរាល់ ។
ដោយ មើលឃើញ នូវការលំបាក របស់បងប្អូនប្រជាពលរដ្ឋ នៅ លោក គាត ហ៊ុល អភិបាល នៃគណៈអភិបាល ក្រុងប៉ោយប៉ែត រួមដំណើរដោយ លោក អ៊ុយ ច័ន្ទរិទ្ធ សមាជិកអចិន្រៃយ៍គណបក្សក្រុង និងជាប្រធានក្រុមការងារយុវជនក្រុងប៉ោយប៉ែត . លោក ខាត ធា នាយករងរដ្ឋបាលក្រុង . លោក ស្រិល អុិន ចៅសង្កាត់ផ្សារកណ្ដាល
. លោក ម៉ក់ រតនា អនុប្រធានការិយាល័យ រៀបចំដែនដី នគរូមនីយកម្ម សំណង់ ភូមិបាលក្រុងប៉ោយប៉ែត . លោក ប៉ុក សិរីបុត្រ ប្រធានផែនការគាំទ្រសង្កាត់ . មេភូមិ អនុភូមិ កម្លាំងប្រជាការពារ នាំយកគ្រឿងចក្រ ចុះ ឈូសឆាយ កៀរកិន ចាក់ក្រាលថ្មមុិច ផ្លូវលំមួយខ្សែ ដែលផ្ជាប់ពីផ្លូជាតិលេខ៥ ជាប់ធនាគារប្រៃសនីយ៍ ប្រវែង ៧០០ម៉ែត្រ ដោយប្រើថ្មអស់១១រថយន្តធំ ។
#ដោយលោក សៅ កុសល តាខ្មៅ០៤!!!!!
No comments