សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

កម្លាំងជំនាញនៃស្នងការខេត្តបាត់ដំបងឃាត់ខ្លួនជនសង្ស័យ៣នាក់ធ្វើសកម្មភាពកាច់សោរ​យក​ម៉ូតូ!!!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍



កម្លាំងជំនាញនៃស្នងការខេត្តបាត់ដំបងឃាត់ខ្លួនជនសង្ស័យ៣នាក់ធ្វើសកម្មភាពកាច់សោរ​យក​ម៉ូតូ!!!!!

..................................................................

ខេត្តបាត់ដំបង៖ដោយ​អនុវត្តន៍​តាម​ការ​ណែនាំ​បញ្ជា​ផ្ទាល់​ពី​ ឯកឧត្ដម​ ឧត្ដមសេនីយ៍​ទោ​ សាត​ គឹមសាន​ ស្នងការ​ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ ក៏ដូចជា​ លោក​វរសេនីយ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរង​ ផែនការងារ​នគរបាល​ព្រហ្មទណ្ឌ​ និង​មានការសម្របសម្រួលលើនីតិវិធីពី​ ឯកឧត្តម​ កែវ​ សុជាតិ​ ព្រះរាជអាជ្ញា​ នៃ​អយ្យការ​អមសាលាដំបូងខេត្តបាត់ដំបង​ នៅ​ថ្ងៃទី​ ១៤​ ខែ​ កក្កដា​ ឆ្នាំ​ ២០២១​ វេលាម៉ោង​ ០៩:៣៧​ នាទី​ នៅ​ចំណុច​ផ្លូវ​លំ​ ស្ថិត​ក្នុង​ភូមិ​រំចេក៤​ សង្កាត់​ រតនៈ​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ លោក​វរសេនីយ៍ឯក​ ឈឿង​ គឹមសុង​ នាយការិយាល័យ​ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ បាន​ដឹកនាំ​ កម្លាំង​ក្រុមអន្តរាគមន៍​ បង្ការ​ បង្ក្រាប​ ​សហការ​ជាមួយ​កម្លាំង​ការិយាល័យ​ជំនាញ​ ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​ លួច​មានស្ថនទម្ងន់ទោស​ (​ កាច់សោរ​ យក​ម៉ូតូ​ )​ ០១​ ករណី​ នឹង​បាន​ធ្វេីការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​ ០៣​ នាក់​ មកកាន់​ស្នងការដ្ឋាន​ ។ 



១/ឈ្មោះ​ កែវ​ សុខុម​ ហៅ​ ម៉ាប់​ ភេទប្រុស​ អាយុ​ ២៦​ ឆ្នាំ​ ស្នាក់នៅ​បន្ទប់ជួល​ ស្ថិតក្នុង​ភូមិ​រំចេក៤​ សង្កាត់​រតនៈ​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ ។  (​ ជា​អ្នក​ធ្វេី​សកម្មភាព​ )​ 

២/ឈ្មោះ​ សុខ​ ផានិត​ ភេទប្រុស​ អាយុ​ ៤៧​ ឆ្នាំ​ មានទីលំនៅ​ ភូមិ​ ចំការឫស្សី​ សង្កាត់​ព្រែកព្រះស្តេច​ ក្រុង​បាត់ដំបង​ ខេត្តបាត់ដំបង​ ។  (​ ជា​អ្នក​ចូលរួម​ )​ 

៣/ឈ្មោះ​ គន្ធ​ វុទ្ធា​ ហៅ​ ធា​ ភេទប្រុស​ អាយុ​ ២៧​ ឆ្នាំ​ ស្នាក់នៅ​បន្ទប់ជួល​ ស្ថិតក្នុង​ភូមិ​រំចេក​៤​ សង្កាត់​រតនៈ​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ ។  (​ ជា​អ្នក​ចូលរួម​ )​ 


ជនសង្ស័យ​ឈ្មោះ​ កែវ​ សុខុម​ ហៅ​ ម៉ាប់​ ខាងលេី​ ត្រូវ​បាន​ជនសង្ស័យ​ឈ្មោះ​ សុខ​ ផានិត​ ជិះ​ម៉ូតូ​ដឹក​ខ្លួន​ទៅ​ធ្វេី​សកម្មភាព​ កាច់សោរ​ យក​ម៉ូតូ​ របស់​ជនរងគ្រោះ​ ឈ្មោះ​ ស៊ិន​ ឃុន​ ភេទស្រី​ អាយុ​ ៤៦​ ឆ្នាំ​ នៅ​ថ្ងៃទី​ ១៤​ ខែ​ កក្កដា​ ឆ្នាំ​ ២០២១​ វេលាម៉ោង​ ០២:២៨​ នាទី​ រំលង​អាធ្រាត្រ​ ដែល​ម៉ូតូ​ជនរងគ្រោះ​បាន​ចាក់​សោរ​ ក​ ទុក​នៅ​ខាង​ក្រោម​ផ្ទះ​ នៅ​ចំណុច​ភូមិ​ធ្ង័រ​ ឃុំ​ ចែង​មាន​ជ័យ​ ស្រុក​បាណន់​ ខេត្ត​បាត់​ដំបង​ ។  



វត្ថុតាង​ដកហូត​រួម​មាន​ ៖​ 

-​ ដង្កាប់​ចំនួន​ ០៣​ 

-​ កន្ត្រៃ​សម្រាប់​កាត់​ចំនួ​ន​ ០៣

-​ កូន​កាំបិត​ ចំនួន​ ០១​ 

-​ មួក​សុវត្ថិភាព​ពណ៌​ ខ្មៅ​ ចំនួន​ ០១​ 

-​ ស្លាកលេខ​ មានលេខ​ បាត់ដំបង​ 1AK-4724 ចំនួន​ ០១​ សន្លឹក​ 

-​ ទូរស័ព្ទ​ដៃ​ ស៊េរី​ចាស់​ ចំនួន​ ០២​ គ្រឿង​ 

-​ សោរ​ សម្រាប់​ដោះ​គ្រឿង​ម៉ូតូ​ មួយ​ចំនួន​ 

-​ កូន​សោរ​ម៉ូតូ​ ចំនួន​ ០១​ 

-​ សោរ​ លេខ​៨​ មានរាង​អក្សរ​អិល​ សម្រាប់​ធ្វេី​សកម្មភាព​កាច់សោរ​ ម៉ូតូ​ ចំនួន​ ០១​ 

-​ ដែក​រាង​សំប៉ែត​ចុង​ស្រួច​ (​ ផ្លែ​សម្រាប់​កាច់សោរ​ម៉ូតូ​  )​ ចំនួន​ ០១​ 

-​ ម៉ូតូ​ម៉ាក​ហុងដា​ឌ្រីម​ សេ​ ១២៥​ ពណ៌​ ខ្មៅ​ ស៊េរីឆ្នាំ​ ២០២០​ លេខ​តួ​ម៉ាស៊ីន​ ៥៧២៧៧៣៨​ គ្មាន​ស្លាកលេខ​ ចំនួន​ ០១​ គ្រឿង​ 

-​ ម៉ូតូ​ម៉ាក​ ហុងដា​ PCX ពណ៌​ ស​ ស៊េរីឆ្នាំ​ ២០១៣​ លេខ​តួ​ ម៉ាស៊ីន​ ០៤២១៩៦​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 1BT-5020 ចំនួន​ ០១​ គ្រឿង​ ។ 


បច្ចុប្បន្ន​ការិយាល័យ​ជំនាញ​កំពុង​តែ​ធ្វេីការ​កសាងសំណុំរឿង​ដេីម្បី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​បាត់ដំបង​ចាត់ការ​បន្ត​តាម​នីតិវិធី​ ។

#ដោយលោក អ៊ុំ វុត្ថា ប្រធានប្រចាំខេត្តបាត់ដំបង!!!!!





No comments