សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាល ខេត្តកណ្តាល ដឹកនាំមន្ត្រីក្រោមឱវាទ អមដំណើរឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល អញ្ជើញចុះត្រួតពិនិត្យស្ថានភាពនៅតាមព្រំដែនកម្ពុជា វៀតណាម និងសំណេះសំណាល សាកសួរសុខទុក្ខ នាំយកគ្រឿងឧបភោគ បរិភោគ ថវិកា ឧបត្ថម្ភជូនកងកម្លាំងកំពុងប្រចាំការការពារព្រំដែន!!!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍



លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាល ខេត្តកណ្តាល ដឹកនាំមន្ត្រីក្រោមឱវាទ អមដំណើរឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល អញ្ជើញចុះត្រួតពិនិត្យស្ថានភាពនៅតាមព្រំដែនកម្ពុជា វៀតណាម និងសំណេះសំណាល សាកសួរសុខទុក្ខ នាំយកគ្រឿងឧបភោគ បរិភោគ ថវិកា ឧបត្ថម្ភជូនកងកម្លាំងកំពុងប្រចាំការការពារព្រំដែន!!!!!

............................................................................

ខេត្តកណ្តាល៖ព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ដឹកនាំលោកស្នងការរង លោកនាយការិយាល័យ លោកអធិការ លោកមេបញ្ជាការវរៈ៦០៥ និងមន្រ្តីក្រោមឱវាទពាក់ព័ន្ធ អមដំណើរឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល អញ្ជើញចុះត្រួតពិនិត្យស្ថានភាពនៅតាមព្រំដែនកម្ពុជា វៀតណាម និងសំណេះសំណាល សាកសួរសុខទុក្ខ នាំយកគ្រឿងឧបភោគ បរិភោគ ថវិកា ម៉ាស និងអាល់កុល ដែលជាអំណោយដ៏ថ្លៃថ្លា របស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ផ្ទាល់ឧបត្ថម្ភជូនកងកម្លាំងកំពុងប្រចាំការការពារព្រំដែន ក្នុងភូមិសាស្រ្តស្រុកកោះធំ-លើកដែក ខេត្តកណ្តាល ក្នុងនោះរួមមាន៖


១-វរៈសេនាតូចលេខ៦០៥ ទទួលបាន:

-អង្ករ ៥តោន, មី ២០០កេស, ត្រីខ ១០កេស, ទឹកសុទ្ធ ១០០កេស, ថវិកា ៨,៨០០,០០០៛, អាល់កុល ១កាន និងម៉ាស ២៥ប្រអប់។

២-ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ ទទួលបាន:

-អង្ករ ១តោន, មី ៣០កេស, ត្រីខ ១កេស, ទឹកសុទ្ធ ៣០កេស, ថវិកា ១,៥៥០,០០០៛, អាល់កុល ១កាន និងម៉ាស ២៥ប្រអប់។

៣-ភូមិភាគពិសេស ទទួលបាន:

-អង្ករ ១តោន, មី ២០កេស, ត្រីខ ២កេស, ទឹកសុទ្ធ ២០កេស, ថវិកា ៣,០០០,០០០៛, អាល់កុល ១កាន និងម៉ាស ២៥ប្រអប់។

៤-តំបន់សឹករងកណ្តាល ទទួលបាន:

-អង្ករ ២តោន, មី ៤០កេស, ត្រីខ ៤កេស, ទឹកសុទ្ធ ៤០កេស, ថវិកា ៣,៦៥០,០០០៛, អាល់កុល ១កាន និងម៉ាស ២៥ប្រអប់។

៥-កងការពារព្រំដែនលេខ៦០១ ទទួលបាន:

-អង្ករ ២តោន, មី ៤០កេស, ត្រីខ ៤កេស, ទឹកសុទ្ធ ៤០កេស, ថវិកា ៤,២៥០,០០០៛, អាល់កុល ១កាន និងម៉ាស ២៥ប្រអប់។

៦-កងរាជអាវុធហត្ថខេត្ត ទទួលបាន:

-អង្ករ ២តោន, មី ៤០កេស, ត្រីខ ២កេស, ទឹកសុទ្ធ ២០កេស, ថវិកា ៣,៧៥០,០០០៛, អាល់កុល ១កាន និងម៉ាស ២៥ប្រអប់។

៧-អធិការដ្ឋាននគរបាលស្រុកកោះធំ ទទួលបាន:

-អង្ករ ៤.៣តោន, មី ១៦០កេស, ត្រីខ ១៤កេស, ទឹកសុទ្ធ ១០៥កេស, ថវិកា ៦,៦៥០,០០០៛, អាល់កុល ១កាន និងម៉ាស ២៥ប្រអប់។

៨-អធិការដ្ឋាននគរបាលស្រុកលើកដែក ទទួលបាន:

-អង្ករ ៤.១តោន, មី ១២០កេស, ត្រីខ ១០០យួរ, ទឹកសុទ្ធ ១០០កេស, ថវិកា ៤,៨០០,០០០៛, អាល់កុល ១កាន និងម៉ាស ២៥ប្រអប់៕

#ដោយរស្មីក្រុងតាខ្មៅ!!!!!


































No comments