សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ឯកឧត្តម អ៊ុំ រាត្រី អភិបាល ខេត្តបន្ទាយមានជ័យ អញ្ជើញ ចុះពង្រឹងការត្រួតពិនិត្យបងប្អូនប្រជាពលរដ្ឋត្រឡប់មកពីប្រទេសថៃ និងបើកបរអ្នកដឹកជញ្ជូនទំនិញចេញចូលតាមច្រកព្រំដែនកម្ពុជា-ថៃ!​!​!​

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍



ឯកឧត្តម អ៊ុំ រាត្រី អភិបាល ខេត្តបន្ទាយមានជ័យ អញ្ជើញ ចុះពង្រឹងការត្រួតពិនិត្យបងប្អូនប្រជាពលរដ្ឋត្រឡប់មកពីប្រទេសថៃ និងបើកបរអ្នកដឹកជញ្ជូនទំនិញចេញចូលតាមច្រកព្រំដែនកម្ពុជា-ថៃ!​!​!​!! 

------------------------------------------------------------------------

ខេត្តបន្ទាយមានជ័យ ៖នារសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាល ខេត្តបន្ទាយមានជ័យ អញ្ជើញចុះត្រួតពិនិត្យមើល ធ្វើការណែនាំ និងរៀបចំឲ្យមានក្រុមការងារប្រចាំការត្រួតពិនិត្យបន្ថែម ដើម្បីពិនិត្យសំណាកបងប្អូនជាអ្នកបើកបររថយន្ត នៅច្រកតំបន់បឹងត្រកួន ស្រុកថ្មពួក ច្រកតំបន់ម៉ាឡៃ ស្រុកម៉ាឡៃ និងច្រកអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។



ក្នុងនាមគណៈកម្មាការខេត្ត បន្ទាយមានជ័យ ប្រយុទ្ធនឹងជំងឺកូវីដ១៩ សូមកងកម្លាំងចម្រុះមាននគរបាលការពារព្រំដែន អាវុធហត្ថ យោធា មន្ត្រីសុខាភិបាលទាំងអស់ ត្រូវពង្រឹងការទប់ស្កាត់ការឆ្លងដែនខុសច្បាប់ក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ១៩ ឲ្យបានតឹងរឹង ធានាការពារការរីករាលដាលនៃជំងឺកូវីដ១៩។



កងកម្លាំង មន្ត្រីសុខាភិបាលនៅតាមបន្ទាត់ព្រំដែនទាំងអស់ត្រូវ បង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុតក្នុងការការពារ និងទប់ស្កាត់ឲ្យខានតែបាននូវរោគរាតត្បាត នៃជំងឺកូវីដ-១៩នេះ ហើយចូលរួមធ្វើអនាម័យឲ្យបានគ្រប់ៗគ្នា ត្រូវចូលរួមអនុវត្តឲ្យបាន៣ការពារ និង៣កុំ តាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ ក៏ដូចជាក្រសួងសុខាភិបាលបានដាក់ចេញ ក្នុងនោះមាន ៖ ៣ការពារ ៣កុំ គឺត្រូវឧស្សាហ៍លាងដៃនឹងសាប៊ូ អាល់កុល ឬជែល កុំទៅចូលក្នុងចំណោមច្រើនកកកុញ កុំចាប់ដៃគ្នា ឬឱបថើបគ្នា កុំចូលទីកន្លែងបិទ គ្មានខ្យល់ចេញចូល និងមិនត្រូវប្រើម៉ាស៊ីនត្រជាក់ច្រើនពេកទេ។


ដោយ៖លោកសៅ កុសល ហៅ០៤!!!!!









No comments