សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

បែកធ្លាយ!!!លោក ឆាយ សុជាតិ ហៅនី មេប៉ុស្តិ៍ដើមកកោះ ថ្លើមធំហាននាំពលករខ្មែរ៨នាក់ចេញពីប្រទេសថៃចូលមកកម្ពុជាដោយខុសច្បាប់..

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍



បែកធ្លាយ!!!លោក ឆាយ សុជាតិ ហៅនី មេប៉ុស្តិ៍ដើមកកោះ ថ្លើមធំហាននាំពលករខ្មែរ៨នាក់ចេញពីប្រទេសថៃចូលមកកម្ពុជាដោយខុសច្បាប់..

...........................................................................

ខេត្តបន្ទាយមានជ័យលោកមេប៉ុស្តិ៍ឆាយ សុជាតិ ហៅនី ថ្លើមធំហ៊ានល្មើសនឹងបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលនាំចូលពលករដែលខុសច្បាប់។



ជាក់ស្ដែងពលករខ្មែរចំនួន៨នាក់រួមនិងអ្នកដឹកជញ្ជួនពលករពីថៃចូលមកកម្ពុជាម្នាក់ត្រូវបានកម្លាំងប្រតិបត្តិការផ្នែកសឹករងក្រុងប៉ោយប៉ែតដឹកនាំដោយ លោកវរសេនីយ៍ទោ ឡេង ហុងលាង មេបញ្ជាការ ផ្នែកសឹងរងក្រុងប៉ោយប៉ែត សហការជាមួយកម្លាំងប្រតិបត្តិការកងពលលេខ៥១ ឃាត់ខ្លួននៅវេលាម៉ោង០៩និង១០នាទីយប់កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១នៅចំណុចច្រករបៀងដើមកកោះ ស្ថិតនៅភូមិព្រៃគប់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។



តាមការបំភ្លឺរបស់អ្នកដឹកពលករដែលឆ្លងដែនពីថៃបានបញ្ជាក់ថា គឺឈ្មោះ ឆាយ សុជាតិ ហៅនី មានតួនាទីជាមេប៉ុស្តិ៍ដើមកកោះ ជាអ្នកនាំឲចូលមកខាងកម្ពុជា។ទាំងនេះគួរបញ្ជាក់បានថាដោយសារតែការឆ្លងនូវជំងឺកូវីដ១៩ នៅក្រុងប៉ោយប៉ែតដែលមិនមានការអន់ថយគឺមកពីលោកមេប៉ុស្តិ៍ថ្លើមធំហ៊ានឲ្យពលករឆ្លងមកដោយខុសច្បាប់ ដោយមិនមានការត្រួតពិនិត្យឱ្យបានត្រឹមត្រូវ។សូមបញ្ជាក់ផងដែរថា ច្រកមួយនេះកន្លងមកកម្លាំងសមត្ថកិច្ចតែងតែចាប់ឃាត់ខ្លួនពលករ និងមេខ្យល់បានជាបន្តបន្ទាប់ផងដែរ។



មហាជនរងចាំមើលថា តើឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ នឹងមានចំណាត់ការយ៉ាងណាចំពោះអ្នកបើកច្រករបៀងឲ្យពលករឆ្លងដែនខុសច្បាប់ ខណៈដែលប្រមុខរាជរដ្ឋាភិបាលបានចេញបទបញ្ជាយ៉ាងតឹងរ៉ឹងបំផុតនោះ។

ពាក់ព័ន្ធនឹងរឿងរ៉ាវខាងលើអង្គភាពយើងខ្ញុំរងចាំការបំភ្លឺជារៀងរាល់ម៉ោងធ្វើការ សូមអរគុណ៕

#ដោយតាខ្មៅ!!!!!











No comments