លោក កន សុខកាយ អភិបាលស្រុកល្វាឯមបាននាំយកនូវអំណោយ និងថវិកាដ៏ថ្លៃថ្លារបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានគណៈកម្មាធិការកាកបាទក្រហមកម្ពុជា ដេីម្បីឧបត្ថម្ភក្នុងការដល់គ្រួសារសពជនរងគ្រោទាំង៣នាក់....
លោក កន សុខកាយ អភិបាលស្រុកល្វាឯមបាននាំយកនូវអំណោយ និងថវិកាដ៏ថ្លៃថ្លារបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានគណៈកម្មាធិការកាកបាទក្រហមកម្ពុជា តាមរយ: ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រមកម្ពុជាខេត្តកណ្តាល ដេីម្បីឧបត្ថម្ភក្នុងការដល់គ្រួសារសពជនរងគ្រោះទាំង៣នាក់.....
..................................................................
ខេត្តកណ្តាល៖នៅព្រឹកថ្ងៃប្រហស្បតិ៍ ៧រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនិងថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ លោក កន សុខកាយ អភិបាលស្រុក និងជាប្រធានគណៈកម្មាធិការអនុសាខាកាបាទក្រហមកម្ពុជាស្រុកល្វាឯម និងក្រុមការងារនៃគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ព្រមទាំងលោកមេឃុំ ក្រុមប្រឹក្សាឃុំពាមឧកញ៉ាអុង, យុវជន ស.ស.យ.ក បានចូលរួមសួសុខទុក្ខ ព្រមទាំងរំលែកទុក្ខគ្រួសារសពជនរងគ្រោះបានស្លាប់ដែលបង្កឡេីងដោយអគ្គីភ័យ(ភ្លេីងឆេះផ្ទះ) នៅរាជធានីភ្នំពេញ។ ដែលក្នុងជនរងគ្រោះស្លាប់ចំនួន៣នាក់ មានទីលំនៅភូមិព្រែកតាអុងទី១ ឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម។
ក្នុងគ្រាចុះសួសុខទុក្ខនេះផងដែរ លោក កន សុខកាយ ប្រធានគណៈកម្មាធិការអនុសាខា បាននាំយកនូវអំណោយ និងថវិកាដ៏ថ្លៃថ្លារបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានគណៈកម្មាធិការកាកបាទក្រហមកម្ពុជា តាមរយ: ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រមកម្ពុជាខេត្តកណ្តាល ដេីម្បីឧបត្ថម្ភក្នុងការដល់គ្រួសារសពជនរងគ្រោះទាំង៣នាក់ ក្នុងមួយគ្រួសារនៃសពទទួលបាន អង្ករ១០០គឺឡូក្រាម, មី៥កេស, ត្រីខ៥យួរ, ទឹកត្រីផ្លែឈើ៥កេះ, បរិសុទ្ធ៥កេះ, ម៉ាស់ ១ប្រអប់ ព្រមទាំងថវិកាចំនួន៥,០០០,០០០៛។ ក្នុងនោះផងដែរ លោក កន សុខកាយ អភិបាលស្រុក និងជាប្រធានគណៈកម្មាធិការអនុសាខា បានចូលរួមឧបត្ថម្ភថវិកាផ្ទាល់ ក្នុងមួយគ្រួសារសព ថវិកា២០០,០០០៛។
#ដោយតាខ្មៅ!!!!!
No comments