សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ជនសង្ស័យម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញប៉ុស្តិ៍វាស្បូវឃាត់ខ្លួនពាក់ព័ន្ធករណីលួច..

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍



ជនសង្ស័យម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញប៉ុស្តិ៍វាស្បូវឃាត់ខ្លួនពាក់ព័ន្ធករណីលួច..

.................................................................

ភ្នំពេញ៖កម្លាំងសមត្ថកិច្ចជំនាញប៉ុស្តិ៍វាលស្បូវខ្លួនបុរសម្នាក់ពាក់ព័ន្ធនឹងករណីលួចលួច (ម៉ូតូ) នៅចំណុចមុខការដ្ឋានសំណង់បុរីប៉េងហួត ផ្លូវ លំ ភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ នៅថ្ងៃទី ០៣-០៧-២០២១ ម៉ោង១៥និង៣០នាទី។


បើតាមការឲ្យដឹងពីជនរងគ្រោះឈ្មោះ ពែក សាអែម ភេទ ស្រី អាយុ ៣៣ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករសំណង់ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវ បេតុង ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។



សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យឈ្មោះ មឹក សាម៉ៃ ភេទ ប្រុស អាយុ ២៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករសំណង់ ស្នាក់នៅរោងកម្មករបុរីប៉េង ហួត ផ្លូវ លំ ភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។



ហេតុការណ៍ ៖ មុនដំបូងជនរងគ្រោះទុកម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ផ្លាកលេខ កំពង់ធំ ១H-៨២១០ នៅចំណុច កើតហេតុ ដោយពុំបានចាក់សោកម៉ូតូទេ រួចទៅធ្វើការក្នុងការដ្ឋានសំណង់ ស្រាប់តែជនសង្ស័យដើរមកដល់ធ្វើសកម្មភាព លួចម៉ូតូជនរងគ្រោះម៉ាកខាងលើបណ្តើរគេចខ្លួនបានបន្តិច ក៏ត្រូវបានជនរងគ្រោះឃើញស្រែកចោរៗ ពេលនោះក៏មាន សមត្ថកិច្ចយើង និងកម្លាំងសន្តិសុខរបស់បុរីប៉េងហួតចាប់ឃាត់ខ្លួនជនសង្ស័យ រួមនិងវត្ថុតាងម៉ូតូ០១គ្រឿងម៉ាកខាងលើ (ជា របស់ជនរងគ្រោះ) រួចបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ចាត់ការតាមច្បាប់។ 

#ដោយតាខ្មៅ!!!!!


No comments