បែកធ្លាយទៀតហើយ!!ល្បីថាមេឃុំ ស្មៀនឃុំ ឆ្នុកទ្រូ ជ្រកក្រោមលេះបន្លាស់ទី កេងប្រវ័ញ្ច ដីប្រជាពលរដ្ឋលក់យ៉ាងរំភើយ..
បែកធ្លាយទៀតហើយ!!ល្បីថាមេឃុំ ស្មៀនឃុំ ឆ្នុកទ្រូ ជ្រកក្រោមលេះបន្លាស់ទី កេងប្រវ័ញ្ច ដីប្រជាពលរដ្ឋលក់យ៉ាងរំភើយ..
....................................................................
ខេត្តកំពង់ឆ្នាំង៖ផ្សាយចេញនៅថ្ងៃទី០៤ខែកក្តដាឆ្នាំ២០២១(ឆ្នុកទ្រូ)នៅរសៀលថ្ងៃទី ០១ ខែកក្តដា ឆ្នាំ២០២១ យោងតាមបទសម្ភាសន៍ របស់ប្រជាពលរដ្ឋបានប្រាប់អ្នកសារព័ត៌មានយើងថា÷ដីដែលនៅតាមបណ្ដោយផ្លូវជាតិលេខ 52 និងផ្លូវអ្នកតាទាំង ដែលស្ថិតនៅក្នុង ភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង ។
លោក យឹម សារិន អភិបាលស្រុកបរិបូណ៍ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានយើងថា រឿងនេះគាត់មិនបានដឹងទេ!!
លោក ផល សុភាព អភិបាលរង ក្រុមការងារមិនអាចទំនាក់ទំនងបាន !!
តាមការបែកធ្លាយរបស់ប្រជាពលរដ្ឋមានខ្លះអស់ត្រូវបន្ថែមលុយទៅអោយលោក មេឃុំ និងស្មៀន ឃុំឆ្នុកទ្រូ ចាប់ពី2000ដុល្លារទៅ 4000 ដុល្លារ ទើបបានដីនោះមកកាន់កាប់???
លោកអភិបាលស្រុករង លោកមេឃុំនិងស្មៀន ឃុបឃិតគ្នាពុះច្រៀកលក់យ៉ាងរំភើយ ជ្រកក្រោមលេះបន្លាស់ទី ពីទឹកមករស់នៅលើគោក សូម្បីតែដីរបស់លោកមេភូមិ ក៏ត្រូវបានលោករំលោភយកដែរមានឈ្មោះ៖
១.លោក ប៉ាត សាវ៉ាន់ តួនាទីអភិបាលរង
២.លោក សាំង គឹមស៊ន តួនាទី មេឃុំ
៣.ឃុំ ចាន់រី តួនាទីស្មៀន
ប្រជាពលរដ្ឋតែងតែរអ៊ូររទាំជាមួយនឹងស្មៀនឃុំ មាន ចរិតនិងអាកប្បកិរិយាកាយវិការ សំដីមិនសមរម្យ ទៅលើបងប្អូនប្រជាពលរដ្ឋ។
ខណៈដែលប្រជាពលរដ្ឋ រាល់ថ្ងៃពុំទាន់បានទទួលដីសម្បទានសង្គមកិច្ចរបស់រាជរដ្ឋាភិបាលគ្រប់គ្នានៅឡើយ មន្ត្រីគ្រាប់ល្ពៅ ដូចជាលោក សាំង គឹមស៊ន កាងបទល្មើស ប្រចាំនៅឃុំ ឆ្នុកទ្រូ និងបក្ខពួក បានបន្តលក់ដីជាបន្តបន្ទាប់ ហាក់បីដូចជាមិនញញឹមនិងច្បាប់សូម្បីតែបន្តិចសោះឡើយ តើលោកមេឃុំ ឆ្នុកទ្រូ រកស៊ីអ្វី បានជាប្តូរឡានមិនឈប់?
ប្រជាពលរដ្ឋដែលរស់នៅភូមិឆ្នុកទ្រូ ស្នើសុំ លោក ស៊ុន សុវណ្ណារិទ្ធ ដែលជាអភិបាលខេត្តកំពង់ឆ្នាំង ទើបតែទទួលតំណែងថ្មីៗ ចុះស៊ើបអង្កេតពីបញ្ហានេះផងដោយក្ដីអនុគ្រោះ៕
ប្រជាពលរដ្ឋ ស្នើសុំ ឯកឧត្តម ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី និងជាប្រធាន អង្គភាពប្រឆាំង អំពើ ពុករលួយ មេត្តា ចាត់មន្ត្រីជំនាញ ស៉ើបអង្កេតរឿងនេះផង..
ក្រុមអ្នកសារព័ត៌មានមានសិទ្ធិ រក្សាការសម្ងាត់ជូន សាក្សី នៅក្នុងស្ថានភាពចាំបាច់.
ក្រុមការងារអ្នកសារព័ត៌មានយើង ការឆ្លើយបំភ្លឺ គ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការ សូមអរគុណ៕
#ដោយតាខ្មៅ!!!!!
No comments