សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

សមត្ថកិច្ចចាប់គ្រឿងចក្រ ចូលឈូសឆាយដីព្រៃ កាលពីថ្ងៃទី២៣ខែកក្ដដាឆ្នាំ២០២១ ឥឡូវនេះចេញពីកន្លែងរដ្ឋបាលព្រៃឈើកំពុងថ្មមកឈួសឆាយដីព្រៃកន្លែងដដែលៗ!!!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍


..................................................................

ខេត្តកំពង់ធំ៖ស្រុកសន្ទុក.កាលពីថ្ងៃទី២៣ ខែកក្ដដា ឆ្នាំ២០២១ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃខេត្តកំពង់ធំបានចុះបង្ក្រាបគ្រឿងចក្រមួយគ្រឿងដែលកំពុងតែឈួសឆាយដីព្រៃសំរាងទុករបស់រដ្ឋនៅចំណុចភូមិតាម៉ិញ ឃុំក្រយា ស្រុកសន្ទុកខេត្តកំពង់ធំ រួចហើយប្រគល់អោយទៅជំនាញរដ្ឋបាលព្រៃឈើកំពុងថ្ម បើតាមប្រភពព័ត៌មានបានបញ្ជាក់ថាដីព្រៃដែលកំពុងតែរងការឈួសឆាយយ៉ាងសកម្មគឺមានចំនួន៣ច្បាស់ដី ស្មើនឹងជិត៦០ហិចតា បានរត់ការសុំច្បាប់សម្អាតដីដំបូកត្រូវបានរដ្ឋបាលស្រុកសន្ទុកសុីញ៉េអោយអស់៦០០ដុល្លារ ទើបដំណើរការឈួសឆាយបានយ៉ាងរលូន



មហាជនកំពុងតែហួសចិត្តនិយាយមិនចេញគ្រឿងចក្រមួយគ្រឿងនេះចាប់បានកាលពីថ្ងៃទី២៣ខែកក្ដដា ឥឡូវនេះលឺល្បីថាគ្រឿងចក្រមួយគ្រឿងនេះចេះបំបាំងខ្លួនលួចរត់ចេញពីកន្លែងមេព្រៃមកឈួសឆាយដីព្រៃវិញដដែលៗ ពលរដ្ឋបានខ្សិប ដាក់ត្រចៀក តៗគ្នាថានេះមកពីប្រព័ន្ធពុករលួយ របស់មន្ត្រីដាក់ក្រោមបានធ្វើអោយព្រៃឈើដែលនៅសេស សល់បន្តិចបន្តួច   លួចឃុបឃិតគ្នាបំផ្លាញទាល់តែរលាយអស់គ្មានសល់ទេ បើចាប់បានហើយយកតែលុយរួចប្រលែងអោយមកធ្វើសកម្មភាពឈួសព្រៃវិញយ៉ាងរំភើយបែបនេះ 



តើត្រូវដាក់បន្ទុកទៅលើលោកឈាង មាលា ដែលជានាយសង្កាត់រដ្ឋបាលព្រៃឈើក្រយា ឬមួយដាក់បន្ទុកទៅលើរដ្ឋបាលស្រុកសន្ទុកជាអ្នកសុីញ៉េអនុញាត នៅក្នងលិខិតដែលបានស្នើសុំនោះម្យ៉ាងទៀតបើយោងទៅតាមលិខិតស្នើសុំមិនទាន់គ្រប់ជ្រុងជ្រោយ អ្នកសារព័ត៌មានបានតេតាមទូរស័ព្ទធ្វើបទសម្ភាសន៍ជាមួយលោកឈាង មាលា តែនៅព្រឹកថ្ងៃទី២៥ខែកក្ដដាឆ្នាំ២០២១នេះមិនអាចទាក់ទងបានឡើយ ម្ចាស់គ្រឿងចក្រឈ្មោះស្នា រស់នៅភូមិក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ 


ក្រុមការងារអ្នកសារព័ត៌មានយើងរងចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធ គ្រប់ពេលម៉ោងធ្វើការ សូមអរគុណ៕

ការិយាល័យនិពន្ធ📱0967117744/017279124







No comments