សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

លោក គង់ វ៉ុន ពូកែរខាងចេះមន្តអាគមសណ្តំចិត្ត សមត្ថកិច្ចជំនាញ រហូតធ្វើអ្វីបានតាមតែចិត្ត ឬដោយសារអំណាចទឹកប្រាក់!!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

..................................................................

ខេត្តសៀមរាប៖ស្រុកជីក្រែង.ថ្ងៃទី២៤.ខែកក្កដាឆ្នាំ២០២១. សមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើខេត្តសៀមរាប  ចេះភូត ភ កុហក់ ដោយសារអំណាចទឹកប្រាក់ របស់លោកគង់ វ៉ុន ដែលមហាជនស្គាល់ថាជាថៅកែភ្លើង នៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប បានដាក់គ្រឿងចក្រជាច្រើនគ្រឿងទៅឈួសឆាយដីព្រៃសំរាងទុករបស់រដ្ឋយ៉ាងសកម្មរាប់រយហិចតានៅចំណុចអ្នកតាព្រះភ្នំ ខាងក្រោយទ្រុងមាន់ សកម្មភាពឈួសឆាយដីព្រៃរបស់រដ្ឋដោយខុសច្បាប់នៅចំណុចខាងលើនេះ លោកគង់ វ៉ុនបានបិតផ្លូវប្រជាពលរដ្ឋចំនួន5ភូមិ គឺមានភូមិថ្មី ភូមិរូង ភូមិល្វែងឬស្សី ភូមិចំបក់ ភូមិព្រៃខ្ពស់ ស្ថិតនៅក្នុងឃុំល្វែងឬស្សី ស្រុកជីក្រែង មិនអោយពួកគាត់ចូលទៅអាស្រ័យផល ស្រែចំការ នៅទីនោះបានឡើយ ក្រោយមកប្រជាពលរដ្ឋបានដាក់ពាក្យប្ដឹងទៅអាជ្ញាធរឃុំទើបលោកគង់ វ៉ុន បើកផ្លូវអោយពួកគាត់វិញ 

ប្រជាពលរដ្ឋចោទសួរថាតើលោកគង់ វ៉ុន ជាថៅកែភ្លើងនៅស្រុកជីក្រែង មានខ្នងធំប៉ុណ្ណានៅពីក្រោយបានជាហ៊ានឈូសឆាយដីព្រៃរបស់រដ្ឋយកមកធ្វើកម្មសិទ្ធិរបស់ខ្លួនទោះបីត្រពាំងនិងដងអូរក៏ត្រូវលោកគង់វ៉ុនឈួសឆាយយកទាំងអស់ ធ្វើអោយប្រជាពលរដ្ឋ ផ្ទុះការិះគន់ស្ទើរតែគ្រប់ៗគ្នា ដូច្នេះទាំងសមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើ មិនហ៊ានចុះទៅដល់ទីកន្លែងដែលលោកគង់វ៉ុនឈូសឆាយនោះទេខ្លាច បែជាទៅថតវាលស្រែរបស់ប្រជាពលរដ្ឋផ្ញើទៅអោយលោកម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាបមើលហើយថាជាដីស្រែចាស់ៗទេ មហាជនពិតជាហួសចិត្តនឹងជំនាញ ចេះភូត ភ  កុហក់ ចៅហ្វាយខេត្ត ដែលមានឯកឧត្តម ទៀ សីហា ជាគណ:អភិបាល 

ចំណែកលោក ពៅ ប៊ុនធឿន ដែលជាអភិបាលស្រុកជីក្រែងវិញនៅពេលដែលអ្នកសារព័ត៌មានយើងខលទៅធ្វើបទសម្ភាសន៍តាមទូរស័ព្ទសួរនាំករណីដែលលោកគង់ វ៉ុន យកគ្រឿងចក្រទៅឈួនឆាយដីព្រៃរបស់រដ្ឋនៅតំបន់អ្នកតាព្រះភ្នំ ខាងក្រោយទ្រុងមាន់ ស្រាប់តែបិតទូរស័ព្ទឈប់និយាយតែម្ដង រីឯលោកមេឃុំល្វែងឬស្សី បានប្រាប់ថាពិតជាមានការឈួសឆាយមែន ហើយគ្មានច្បាប់ទេ អាជ្ញាធរស្រុកជីក្រែងពិតជាមិនធម្មតាមែនកន្លងមក ឃើញតែគ្រឿងចក្រឈូសឆាយដីព្រៃរបស់រដ្ឋស្ទើរតែគ្រប់ទីកន្លែងនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនគ្រប់គ្រង

បើកតាមប្រភពពីបងប្អូនប្រជាពលរដ្ឋបានបញ្ជាក់ប្រាប់ថារវាងអភិបាលស្រុកជីក្រែងនឹងលោក គង់ វ៉ុនពិតជាមិនធម្មតាមែនហ៊ានស៊ីហ៊ានសង ហើយធ្វើរបាយការណ៍លាបពណ៌នឹងកុហក់ថ្នាក់លើជាប្រចាំ

បងប្អូនប្រជាពលរដ្ឋចំនួន5ភូមិ ស្ថិតនៅក្នុងឃុំល្វែងឬស្សី សូមសំណូមពរ ដល់ឯកឧត្តមទៀ សីហា អភិបាលបាលនៃគណៈអភិបាលខេត្តសៀមរាប សូមឯកឧត្តម មេត្តាជួយអន្តរាគមន៍នឹងចាត់វិធានការមកលើមន្ត្រីគ្រាប់ល្ពៅ ដែលកំពុងតែមានការឃុមឃិតគ្នាបំផ្លាញ កំពុងតែមានការឈូសឆាយដីព្រៃរបស់រដ្ឋសំរាងទុក រាប់រយហិចតា ហើយម្នាក់ៗបានធ្វើរបាយការណ៍ភូតភរថ្នាក់លើស្ទើរតែវង្វេងវង្វាន់អស់ហើយ ដីព្រៃរបស់រដ្ឋដែលសេសសល់នៅបន្តិចបន្តួចសូមឯកឧត្តមអភិបាលមេត្តាជួយរក្សាឲ្យបាននៅគង់វង្សផងទាន 

ក្រុមការងារអ្នកសារព័ត៌មានយើង បានទំនាក់ទំនតាមរយ: ទូរស័ព្ទទៅលោក គង់ វ៉ុន ដើម្បីសុំការបំភ្លឺ ខលចូលតែមិនមានអ្នកលើក!!

ក្រុមការងារអ្នកសារព័ត៌មានយើងរងចាំ ការឆ្លើយបំភ្លឺ គ្រប់ស្ថាប័នពាក់ព័ន្ធ គ្រប់ពេលម៉ោងធ្វើការ សូមអរគុណ៕ 

ការិយាល័យនិពន្ធ📱0967117744/017279124










No comments